ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១០:១៤ ព្រឹក

កូនប្រុស សម្ដេច ស ខេង៖ ល្បែងប្រជាភិថុតិ របស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន គួរត្រូវបានបញ្ចប់ហើយ

GoalPropertyService

ភ្នំពេញ៖លោក ស សុខា បានលើកឡើងថា៖ល្បែងប្រជាភិថុតិ របស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន គួរត្រូវបានបញ្ចប់ហើយ។

លោក ស សុខា ដែលគេបានស្គាល់ថាកូនប្រុសរបស់សម្ដេច ស ខេង បានបង្ហោះសំណេរមួយនៅលើទំព័រផេកហ្វេសប៊ុករបស់លោកថា៖ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលធ្វើនយោបាយតែដើម្បីដូរបាយនោះ បាន និងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះអ្នកវិភាគមួយចំនួន បានលើកយកវត្តមានសម្តេចក្រឡាហោម អញ្ជើញទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ទាញចេញទៅជារឿងបែបនេះបែបនោះ បំភាន់មតិជាតិ-អន្តរជាតិ ឲ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ផ្ទៃក្នុង ផ្ទុយស្រឡះពីការពិត ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជា តរៀងទៅ ។

ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប និងក្នុងនាមជាក្រុមគ្រួសាររបស់សម្តេចក្រឡាហោម ផងនោះ ខ្ញុំសុំទទូចឲ្យអ្នកនយោបាយប្រឆាំងទាំងនោះ ល្មមចប់សព្វគ្រប់ និងល្មមបញ្ឈប់អត្តចរិតរំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេចក្រឡាហោម ស ខេង ដែលគ្រប់យ៉ាងមិនមែនជាការពិត ព្រោះថា “ល្បែងបោកប្រាស់តាមយន្តការប្រជាភិថុតិ” របស់ក្រុមអស់លោក គ្មានអ្នកណាជឿទៀតទេ ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្សេងៗទៀត គឺបាន និងកំពុងលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីកសាងប្រទេសជាតិ ដែលផ្ទុយស្រឡះពីក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានត្រឹមតែស្រែកបំភាន់ ញុះញង់ បំបែកបំបាក់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងបក្ខពួករបស់ខ្លួននោះ ។

ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយ រៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វេីប្រជាភិថុតិយុវជន ប្រជាជន។

គួរបញ្ជាក់ថាក្រោយពីសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ដើម្បីទៅពិនិត្យសុខភាពផ្ទាល់ខ្លួន ប៉ុន្តែត្រូវបានអតីតមន្ត្រីបក្សសង្គ្រោះជាតិនិងអ្នកវិភាគមួយចំនួនបានលើកឡើងថា សម្ដេច ស ខេង អាចនឹងជួបលោក សម រង្សី អតីតមេបក្សប្រឆាំង នៅប្រទេសបារាំង។ ទោះជាយ៉ាងណា ជុំវិញការលើកឡើងបែបនេះ ត្រូវបានខុទ្ធកាល័យ សម្ដេច ស ខេង បដិសេធចោលទាំងស្រុង ដោយបញ្ជាក់ថាការធ្វើដំណើរបស់សម្ដេច ស ខេង ទៅប្រទេសបារាំង គឺមិនមានអ្វីក្រៅពីពិនិត្យសុខភាពនោះទេ៕SRP

Read Previous

កម្ពុជាបានត្រៀម ចាក់វ៉ាក់សាំង ដូសជំរុញ ជូនប្រជាពលរដ្ឋទូទៅ

Read Next

គេហទំព័រសៀមរាបប៉ុស្ដិ៍ សូមគោរពជូនពរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសនៃថ្ងៃខួបកំណើត