ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:២៣ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

គយដាក់ប៉ុស្ដិ៍ជជុះ ជាច្រើនកន្លែង នៅច្រកដូនរ័ត្ន ដើម្បីប្រមូលលុយ តាមរបៀបពុករលួយ

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តត្បូងឃ្មុំ៖មានការលើកឡើងថាគយជាច្រើនក្រុមបានដាក់ប៉ុស្តិ៍ជជុះ ជាច្រើនកន្លែងនៅច្រកដូនរ័ត្ន ដើម្បីប្រមូលលុយពីអាជីវករដឹកទំនិញចេញទៅវៀតណាមឬមកខ្មែរ តាមពុករលួយ។

ប្រភពព័ត៌មានពីខេត្តត្បូងឃ្មុំបានដឹងថាក្រុមឈ្មួញនិងអាជីវករ ដែលរកសីដឹកជ័រកៅស៊ូ ត្រី ផ្លែដូង ទុរេន សត្វមាន់ និងឥវ៉ាន់ចាប់ហួយតាមច្រកតំបន់ដូនរ័ត្ន បានលើកដឹងថា៖រាល់ថ្ងៃនេះ នៅតាមផ្លូវចូលទៅច្រកដូនរ័ត្ន ចាប់ពីចំណុចផ្លូវជាតិលេខ៧អា ចូលតាមផ្លូវ វត្តតាសូត្រ ដល់ព្រំដែន កម្ពុជា .វៀតណាម ច្រកតំបន់ដូនរ័ត្ន មានប៉ុស្តិ៍ជជុះជាច្រើនកន្លែង ជាពិសេស របស់មន្រ្តីគយ ចាំគាបយកលុយពីពួកគាត់តាមអំពើចិត្តយ៉ាងចាស់ៗដៃមិនខ្វល់និងការតវ៉ារបស់ពួកគាត់ឡើយ។ ចំណែកមេគយធំៗនៅក្នុងខេត្តត្បូងឃ្មុំ បានពង្រាយកូនចៅនិងបណ្តែតបណ្តោយឲ្យក្រុមគយតាមប៉ុស្តិ៍ជជុះ ចូលទៅច្រកដូនរ័ត្ន ប្រមូលលុយមិនខ្វល់ពីការរិះគន់អ្វី?ទាំងអស់។

ប្រភពពីអាជីវករបានឲ្យដឹងទៀតថា ប៉ុស្តិ៍ជជុះទី១ របស់គយខេត្តត្បូងឃ្មុំ គឺនៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ហើយប៉ុស្តិ៍នោះនៅក្នុងផ្ទះថ្ម គ្មានដាក់សញ្ញាសម្គាល់ស្ថាប័នគយឡើយ គ្រាន់តែតំរៀបក្បាលឡានចាំដេញស្ទាក់ រថយន្តនិងរ៉ឺម៉កម៉ូតូ ប្រសិនអាជីវករណាមិនបានចូលបង់លុយតាមកំណត់របស់ពួកគេនោះទេ។ អ្នកប្រមូលលុយនៅប៉ុស្តិ៍ទាំងនោះភាគច្រើន ជាក្មេងៗ មិនមានស្លៀកពាក់ឯកសណ្ឋានសំគាល់ជាមន្ត្រីគយនោះទេ គឺស្លៀកពាក់ខោអាវស៊ីវិលធម្មតាពាក់ស្បែកជើងផ្ទាត់ មិនសមជាមន្រ្តីគយនោះទេ។ ពួកគេទាំងនោះតែងតែប្រើពាក្យសម្ដីមិនសមរម្យដើម្បីគាបយក លុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ចេញចូលតាមច្រកដូនរ័ត្ន ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះឡើយ។

ចំណែកឯប៉ុស្តិ៍ជជុះទី ២ របស់គយចល័តខេត្តត្បូងឃ្មុំ ឬគយផ្ទៃប្រទេសតំបន់៦ ដែលគ្រប់គ្រងដោយ លោក ព្រាប គារ៉ាត់ ហៅគយសិទ្ធ គឺនៅចំណុចភូមិសូទៃ ឃុំរូង ស្រុកមេមត់ ហើយគេយកសមត្ថកិច្ច អាវុធហត្ថនិងប៉ូលិសមកសហការគ្នា ដោយមានដាក់រនាំងដែកដើម្បីស្ទាក់គាបយកលុយពីក្រុមឈ្មួញនិងអាជីវករស្រេចតែអំពើចិត្ត។ ដោយឡែកប៉ុស្តិ៍ទី៣ គឺប៉ុស្តិ៍គយនៅច្រកព្រំដែន ដែលមានស្នាក់ការត្រឹមត្រូវ និងដាក់សញ្ញាសម្គាល់ច្បាស់លាស់ដើម្បីឲ្យឈ្មួញនិងអាជីវករបង់លុយតាមការកំណត់ដូចគ្នា។ បញ្ហាទាំងនេះអាជីវករ បានសំណូមពរដល់លោក គុណ ញឹម អគ្គនាយកគយរដ្ឋាករ ជួយពិនិត្យមើលមន្ត្រី ក្រុមគយខាងលើផង។

សូមជម្រាបថែមថា ច្រកដូនរ័ត្ន មានក្រុមឈ្មួញនិងអាជីវករដឹកទំនិញចេញចូល ក្នុងនោះទំនិញខ្មែរ ដំឡូងមី. ជ័រកៅស៊ូស្រស់ និងកសិផលផ្សេងៗទៀត ដឹកទៅវៀតណាម។ ចំណែកទំនិញមកពីប្រទេសវៀតណាមចូលមកខ្មែរវិញ មានដូចជា
ដូង ត្រី ទុរេន ជាដើម។ក្រៅពីទំនិញខាងលើ ច្រកដូនរ័ត្ន ក៏មានការនាំចេញនាំចូល ទំនិញចាប់ហួយជាច្រើនមុខទៀតផងដែរ។

ជុំវិញការលើកឡើងរបស់អាជីវករនេះ សៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្នបាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង៕SRP

Read Previous

គ្រួសារស្ត្រី ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បានទទួលអំណោយ

Read Next

សមាគមក្រុម១៥៧ ក្រុងសៀមរាប ចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ