ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ១០:០៦ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ពលរដ្ឋជាង២០គ្រួសារ ស្នើសុំអាជ្ញាធរក្រុងប៉ោយប៉ែត ជួយបើកផ្លូវ ឲ្យពួកគាត់អាចធ្វើដំណើរឡើងវិញ

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

photo 2021 09 08 14 05 37 srpostnewsខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋប្រមាណជាង២០ គ្រួសារមានទីលំនៅភូមិអូឬស្សី សង្កាត់ផ្សារកណ្ដាល បានស្នើសុំដល់អាជ្ញាធរក្រុងប៉ោយប៉ែត ជួយបើកផ្លូវចាស់ ឲ្យពួកគាត់អាចធ្វើដំណើរឡើងវិញ។

ការស្នើសុំនេះតាមរយៈផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ដោយសារពួកគាត់ជាង ២០ គ្រួសារ បានដាក់ពាក្យបណ្ដឹងនិងលិខិតអន្តរាគមន៍ ជាច្រើនលើក មកហើយដើម្បីស្នើសុំ ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍បើកផ្លូវ ដែលមានស្រាប់ មានទទឹង ២០ម៉ែត្រគុណនឹងបណ្ដោយ ៣០ ម៉ែត្រ តភ្ជាប់ទៅផ្លូវក្រុងលេខ៥០ ស្ថិតនៅក្នុងភូមិអូរឫស្សីសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងថាករណីនេះដោយសារតែមានបុគ្គលបានរំលោភយកធ្វើជាកម្មសិទ្ធិ នៅក្នុងកំឡុងឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ មានរយៈពេល១២ ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរក្រុងប៉ោយប៉ែត បានត្រឹមតែសន្យា ជួយរកដំណោះស្រាយ ប៉ុណ្ណោះ។

លោកតា គឹម ហ៊ាន មានវ័យ៧០ ឆ្នាំមានទីលំនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតតំណាងឲ្យប្រជាពលរដ្ឋទាំង២០ គ្រួសារបានលើកឡើងថា ពួកគាត់កើតទុក្ខមិនសុខចិត្តចំពោះបុគ្គលចំនួនពីរនាក់ ទី១ ឈ្មោះធាប គឹមសាង អតីតមេភូមិអូរឬស្សីចាស់ និងបច្ចុប្បន្នជានាយសាលាបឋមសិក្សាអូរឫស្សីលើ មានទីលំនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ទី២ឈ្មោះលីវ អ៊ីធី ភេទប្រុសអាយុ៤៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ដោយបុគ្គលទាំងពីរនាក់នេះ ឃុបឃិតគ្នាធ្វើលិខិត ទិញលក់ នៅលើដីផ្លូវសាធារណៈរបស់រដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ករណីអាចមានការឃុបឃិតគ្នាពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ និងក្រុងប៉ោយប៉ែត ចាស់ផងដែរ។

លោកតា គឹម ហ៊ាន បន្តទៀតថា កាលពីថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១ ពួកគាត់ជាប្រជាពលរដ្ឋទាំង២០ គ្រួសារដែលមានរូបលោក ជាតំណាងបានដាក់ពាក្យបណ្ដឹងអន្តរាគមន៍ទៅ លោក គៀត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដើម្បីឲ្យលោកជួយរកដំណោះស្រាយ អន្តរាគមន៍បើកផ្លូវទទឹង២០ ម៉ែត្រនិងបណ្ដោយ៣០ ម៉ែត្រ ប្រយោជន៍ដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋឡើងវិញ ព្រោះដីផ្លូវនេះគឺជាដីផ្លូវសាធារណៈរបស់រដ្ឋ ដែលមានក្នុងគំនូសបង្ហាញប្លង់ របស់ជំនាញសុរិយោដីផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ លោក អភិបាលក្រុងប៉ោយប៉ែត មិនទាន់មានដំណោះស្រាយ ឲ្យពួកខ្ញុំអាចធ្វើដំណើរ លើផ្លូវខាងលើនៅឡើយទេ។ ពលរដ្ឋបានបន្តថា ក្នុងករណីនេះ ប្រសិនជាលោកអភិបាលក្រុង មិនដោះស្រាយនោះទេ គួរតែលោកបញ្ជូនសំណុំរឿងនេះ ទៅរដ្ឋខេត្តបន្ទាយមានជ័យ ដើម្បីឲ្យអាជ្ញាធរខេត្តមានវិធានការ។

បើតាមលោកគឹម ហ៊ាន បានបន្ថែមថាដីផ្លូវទាំងនេះ គឺមានក្នុងគម្រោង របស់គណៈកម្មការបែងចែកដីឡូតិ៍ ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ ២០០០មកម៉្លេះ ដោយនៅក្នុងកំឡុងឆ្នាំ ២០០៦ ពួកគាត់ ក្នុងភូមិអូឬស្សី បានចូលរួមឧបត្ថម្ភប្រាក់សាមគ្គីដើម្បីសាងសង់ផ្លូវបាន ៤ខ្សែ ដោយក្នុងមួយខ្សែដែលមានទទឹង ២០ម៉ែត្របណ្ដោយប្រវែង១៧៥ម៉ែត្រ ក្រោយពេលសាងសង់រួចហើយ ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានធម្មតា។ ដោយឡែកផ្លូវលំខ្សែទីមួយនេះប្រជាពលរដ្ឋ បានសាងសង់នៅសល់ប្រមាណ ៣០ ម៉ែត្រ ត្រូវបានលោកមេភូមិថ្មីអូឬស្សី យកអេស្កាកាយដី លើកដីធ្វើបន្ត តែត្រូវបានឈ្មោះធាប គឹមសាង មករារាំងហាមឃាត់ មិនឱ្យមេភូមិថ្មី និងប្រជាពលរដ្ឋ បានសាងសង់ផ្លូវថ្មី លើផ្លូវចាស់នោះទេ ដោយលោកធាប គឹមសាង បានប្រាប់ថា ដីនេះខ្លួនបានទិញពីម្ចាស់ដើម គេមានលិខិតស្នាមត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឈ្មោះធាប គឹមសាង បានធ្វើរបងថ្មព័ទ្ធលួសបន្លាយ៉ាងខ្ពស់រឹងមាំ មិនឱ្យ ប្រជាពលរដ្ឋធ្វើដំណើរចេញចូល រហូតមកដល់សព្វថ្ងៃនេះ។ ដូច្នោះហើយទើបពួកគាត់ជាង២០ គ្រួសារ ស្នើសុំ ទៅអាជ្ញាធរក្រុងប៉ោយប៉ែត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ យអន្តរាគមន៍ បើកផ្លូវចំណុចខាងលើឲ្យពួកគាត់អាចធ្វើដំណើរបានវិញផង។

ជុំវិញការចោទប្រកាន់នេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកឈ្មោះធាប គឹមសាង អតីតមេភូមិអូរឬស្សីចាស់ និងឈ្មោះលីវ អ៊ីធី បាននៅឡើយទេ ដោយមិនមានលេខទាក់ទំនង។

សូមបញ្ជាក់ថាអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្លាប់បាន ចេញសារាចរ អាជ្ញាធរស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ឲ្យចូលរួមទប់ស្កាត់ ការរំលោភយកដីចំណីផ្លូវ នឹងដីផ្លូវសាធារណៈរបស់រដ្ឋ ការចាក់លុបរំលោភយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដោយមិនមានការលើកលែងចំពោះបុគ្គលណារំលោភយកនោះឡើយ៕SRP

Read Previous

សម្ដេចហ៊ុន សែន តែងតាំង លោក ទូច សុខា ជាអភិបាលរងខេត្តកំពង់ធំ

Read Next

លោក ដួង តារា៖ យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ ភូតកុហកសម្តេច  ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី ជូនប្រជាពលរដ្ឋ ឆាប់ចប់ពិតប្រាកដ