ព័ត៌មានទាន់ហេតុការណ៍ :

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

កម្ពុជាសម្រេចចិត្តផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១០:៥២ ព្រឹក

លោក អ៊ុន ចាន់ដា ប្រាប់ក្មួយៗ ឲ្យខិតខំរៀនសូត្រ នៅពេលបើកសាលាឡើងវិញ

GoalPropertyService

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ នៅពេលបើកឲ្យដំណើរការសាលារៀនឡើងវិញ។ ក្រៅពីនោះ ត្រូវអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»ផងដែរ។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងឱកាសលោកបានជួបសំណេះសំណាល ជាមួយក្មួយៗ សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅ​ក្នុង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម
នៅព្រឹកមិញនេះ។

អភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យលោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ នាអំឡុងពេលសិក្សារៀនសូត្រ របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ​សិស្សានុសិស្ស​ នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។ ដោយឡែកក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ។

ដោយឡែក ក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានជម្រុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណា ត្រូវពន្លឿនការងារនេះ ឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញា នេះ ដើម្បីបញ្ជូនអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល នៅវិទ្យាល័យព្រះសីហនុ មកសម្រាកព្យាបាលនៅទីនេះវិញ ក៏ព្រោះតែ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីបើកឲ្យដំណើរការសិក្សា ដូចធម្មតា ឡើងវិញ។

គួរ​បញ្ជាក់​ថា​ ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជំងឺ​បានចំនួន ២៥០នាក់ សរុបទាំង ៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានសរុបចំនួន ៧៥០នាក់។​ ដោយ​នាបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំង នៃឃ្លាំងខាងលើ ជាពិសេស ការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាល ផងដែរ​៕SRP

Read Previous

លោក ហ៊ុន ម៉ានី អំពាវនាវ ឲ្យអនុវត្ត ៣ការពារ ៣កុំ ដើម្បីឆ្ពោះទៅការ បើកសាលាឲ្យសិស្សចូលរៀន ដោយផ្ទាល់ឡើងវិញ

Read Next

លោក ហ៊ុយ វណ្ណៈ «មិត្តភាពកម្ពុជា-ចិន អាចឃើញមនោសញ្ចេតនា ពិតក្នុងគ្រាលំបាក