ព័ត៌មានទាន់ហេតុការណ៍ :

លោក នេត្រ ភក្ត្រា៖ កូនសត្វខ្លាឃ្មុំធំ១ក្បាល ត្រូវបានពលរដ្ឋម្នាក់ ជួយសង្គ្រោះពីកាជាប់អន្ទាក់របស់ព្រាន

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

អំណោយរបស់សម្ដេច ស ខេង ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន២៤៩គ្រួសារ

អតីតយុទ្ធជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅស្រុកស្វាយលើ

ប្រធានទទួលស្គាល់ថា ពិតជាមានគ្រូពេទ្យខេត្តកំពង់ធំមួយចំនួន មិនបានយកចិត្តទុកដាក់សង្គ្រោះអ្នកជំងឺ

មន្ត្រីបង្រ្កាបរថយន្តដឹកផលិតផល មានដេីមកំណេីតពីរសត្វជិត២០តោន នៅខេត្តសៀមរាប

ក្រុមគយច្រកដូង ប្រើអំណាចគាបយកលុយខ្លាំងពេក អាជីវករដឹកទំនិញ ទ្រាំលែងបានផ្ទុះការតវ៉ា

ប្ដឹងថា ចោរប្លន់យកលុយជាង២ម៉ឺនដុល្លារ តាមពិតចាយអស់ ខ្លាចប្តីខឹង

សម្ដេច៖ វ៉ាក់សាំងក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ត្រូវបានដឹកមកដល់កម្ពុជា

ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១១:១៨ ព្រឹក

សម្ដេចស ខេង ផ្ញើសារអបអរសាទរ ជូន សម្ដេចហ៊ុន សែន ក្នុងឱកាសទទួលបាន មេដាយ សន្តិភាពពិភពលោក

GoalPropertyService

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបាន «មេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១» ពីមហាសន្និបាតនៃក្ដីសង្ឃឹមលើក ទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

សារអបអរសាទរបានបញ្ជាក់ខ្លឹមសារថា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូម អនុញ្ញាតចូលរួមសម្ដែងអំណរសាទរ ប្រកបដោយ មនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយជនរួមជាតិ កម្ពុជានៅទូទាំងប្រទេស ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបាន «មេដាយសហប្រធាន កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១» ពីមហាសន្និបាតនៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃជាសកល និងពោរពេញដោយអត្ថន័យដ៏ ជ្រាលជ្រៅនេះ ពិតជាសក្តិសមទៅនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល បានតស៊ូប្ដូរផ្តាច់ និងលះបង់កម្លាំងកាយ ព្រមទាំងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ និងប្រជាជន នាំមកនូវ សុខសន្តិភាពពេញបរិបូរណ៍ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ ដ៏ស័ក្ដិសិទ្ធិ ។ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ ដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយការប្តេជ្ញាចិត្តដ៏អង់អាចមោះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ការពារបាន យ៉ាងរឹងមាំនូវឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងកសាងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្ត ប្រទេសជាមិត្តក្នុងតំបន់ និងលើសកលលោក រួមចំណែកលើកស្ទួយកិត្យានុភាពជាតិកាន់តែលេចធ្លោថែមទៀត លើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រី ពន្ធនាគារ់ នៃក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ។

សូម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕

Read Previous

នាយករដ្ឋមន្ត្រីហ៊ុន សែន៖ ការសម្រេចចាក់វ៉ាក់សាំង ជូនកុមារអាយុពី៦ឆ្នាំឡើង គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត

Read Next

អភិបាលខេត្តកំពង់ចាម​ ប្រាប់មន្ត្រី​អប់រំ និងគ្រូទាំងអស់ ឲ្យ​ណែនាំ​ដល់​សិស្ស អនុវត្ត​៣ការពារ៣កុំ​ ដេីម្បីចៀសផុតពីជំងឺ​កូវីដ​-១៩​