ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:២៦ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

អភិបាលខេត្តត្បូងឃ្មុំ ប្រាប់នគរបាលឲ្យ ប្រឹងការពារសុខសុវត្ថិភាព ជូនពលរដ្ឋ

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានប្រាប់ដល់មន្ត្រី​នគរបាល​ទាំងអស់​ ត្រូវបន្តធ្វើកិច្ចការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព»។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ​ ៣ការពារ​ ៣កុំ​ ដើម្បីចៀសផុត​ពីជំងឺកូវីដ។

អភិបាលខេត្ត​ ក៏បានធ្វើការសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២ គោលដៅ លេីទីតាំងបិទខ្ទប់២ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស២កេស អាកុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល​ផងដែរ។

លោកថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យស្ថានភាព​ពលរដ្ឋ ធ្វើ​ចត្តាឡីស័ក​ ក្នុងតំបន់បិទខ្ទប់​ នៅក្រុងសួង​ និងស្រុកត្បួងឃ្មុំ នៅព្រឹក​មិញនេះ​។

សូមជម្រាបថាលោកជាម ច័ន្ទសោភ័ណ និងក្រុមការងារ​ ក៏បានចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ។លោកក៏បានចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋ​ ដែលរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុក​ត្បូងឃ្មុំ​ ផងដែរ​៕SRP

Read Previous

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋចំនួន១៦នាក់ ឲ្យមកបង្ហាញមុខយកសំណាក ចៀសវាង ប្រឈមនឹងផ្លូវច្បាប់

Read Next

អាជ្ញាធរខេត្តកំពង់ចាម ជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ឆ្នាំឡើងទៅ