ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១០:៤៩ ព្រឹក

លោកអ៊ុន​ ចាន់ដា​ ប្រាប់យុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ឲ្យ​ខិតខំ​អភិវឌ្ឍចំណេះដឹង​​ ដើម្បីបម្រើ​សង្គមជាតិ

GoalPropertyService

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដាអភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ឲ្យ​ខិតខំ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ។

ការលើកឡើងយ៉ាង​ដូច្នេះក្នុង​ឱកាស​ដែល​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ចូលជួប​សំដែង​ការគួរសម នាព្រឹក​មិញនៅ​សាលាខេត្ត​កំពង់ចាម។

លោកអភិបាលខេត្ត​ ​បាន​ថ្លែង​ថា ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ ដែល​បាន​បង្កើតឡើង​នេះ គឺ​ធ្វើ​កិច្ចការ​ផ្តោតទៅលើ​វិស័យ​អប់រំ​, សុខាភិបាល និង​សហគ្រិន។ ក្នុង​វិស័យ​ទាំង ៣​នេះដែរ អភិបាលខេត្ត មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅលើ​វិស័យ​សហគ្រិន​ ​ដោយហេតុថា ការបង្កើត​ឲ្យ​មាន​សហគ្រិនភាព គឺជា​ការ​ផ្ដល់ឱកាស ដល់​យុវជន​របស់​យើង ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ក្នុង​សហគមន៍ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ ​ដូច្នេះហើយ​យុវជន​របស់​យើង ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​បន្ថែមទៀត ពី​បណ្ដា​សហគមន៍​ផ្សេងៗ ក៏ដូចជា​សមាគម​ចលនា​យុវជន​ដូចគ្នា ដើម្បី​ដុសខាត់​ខ្លួន​ឲ្យមាន​ការរីកចម្រើន នូវ​ចំណេះដឹង បង្កើន​ភាពខ្លាំង​នៅក្នុង​សហគមន៍ និង​ឈានទៅ​ប្រកួតប្រជែង​ថ្នាក់ជាតិ ជាមួយ​ក្រុមយុវជន នៃ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែ៕SRP

Read Previous

លោកអ៊ុន​ ចាន់ដា​ ចុះពិនិត្យការរៀបចំដំឡើង ម៉ាស៊ីនផលិតអុកស៊ីសែន​ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​

Read Next

នាយករដ្ឋមន្ត្រី ចេញសារលិខិត ក្នុងឱកាស នៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា