ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១០:៤៣ ព្រឹក

ខេត្តកំពង់ចាម​ ​ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនពលរដ្ឋ​ ដែលមានអាយុចាប់ពី​១២ឆ្នាំឡេីង

GoalPropertyService

ខេត្តកំពង់ចាម​៖ខេត្តកំពង់ចាម​ បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​ ជូន​ប្រជាពលរដ្ឋ​​ ដែលមានអាយុ​ចាប់ពី១២ឆ្នាំ​ឡើង​ទៅ។

ការប្រកាសបិទធ្វើ​ឡើង​នៅថ្ងៃទី២១​ ខែកញ្ញា​ ព្រឹកមិញ នៅ​សាលាខេត្តកំពង់ចាម​ ក្រោមវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និងលោកអ៊ុន​ ចាន់ដា​ អភិបាលខេត្ត។

លោកអ៊ុន​ ចាន់ដា​ បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង​ សរុបចំនួន​៦៨៥,៦២៤ នាក់​ ស្មើនឹង ៨៤.​៤២% នៃផែនការ ចំនួន ៨១២,១៣២នាក់​។ ដោយ​យុទ្ធនាការកន្លង​មក​នេះ​​ ចំពោះ​​ព្រះសង្ឃ​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និងអតីត​យុទ្ធជន​ក្នុង​ខេត្តកំពង់ចាម​ ​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដោយ​ឥតគិតថ្លៃ​ជាបន្តបន្ទាប់​ ចាប់ពី​ដេីម​ខែមិនា​ ឆ្នាំ​២០២១​។ ក្នុងនោះ​​ប្រជាពលរដ្ឋ​ ដែល​មាន​អាយុ​ចាប់ពី​ ១៨ឆ្នាំ​ឡើង​ ទទួលបានការចាក់​ចាប់ពីថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ២០២១​។ សម្រាប់​កុមារ​ និង​យុវវ័យ​ ដែល​មាន​អាយុ​ចាប់​ពី​១២ឆ្នាំ​ ឡើង​ដល់​ក្រោម​ ​១៨ឆ្នាំ​ ចាប់ពីថ្ងៃទី​ ៩​ ខែសីហា​ ឆ្នាំ​២០២១​។

លោកអ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា ការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅតែទៅលើមនុស្ស ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ ចំពោះ​ការចាក់វ៉ាក់សាំង សម្រាប់មនុស្សអាយុចាប់ពី​ ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មិនទាន់ដល់ពេលដែលត្រូវបិទបញ្ចប់នោះឡើយ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំង ជាអចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន​ ៩កន្លែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស​ពលរដ្ឋ ចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ​ មកទទួល​វ៉ាក់សាំង​ ក្រោយពីបិទបញ្ចប់យុទ្ធនាការ។

លោកជំទាវ ឱ វណ្ណឌីន​ បាន​ឲ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៣៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មាន ៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុចាប់ពី ៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់​៕SRP

Read Previous

សម្ដេច សខេង៖ នៅក្នុងឆមាសទី១នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ គឺកើតចេញពីការខិតខំប្រឹងប្រែងគ្រប់ភាគី

Read Next

អភិបាលខេត្ត​កំពង់ចាម បញ្ជាឲ្យក្រុមមន្ត្រីរំដោះទឹកចេញ ពីចំណុចលិចលង់