ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៩:៥៨ ព្រឹក

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

GoalPropertyService

gn 1 srpostnewsខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើប្រមាណ«១៧២ហិកតា»​នៅក្នុងខេត្តសៀមរាប ឲ្យលោកឡេង ណាវ៉ាត្រា។ នេះយោងតាមអនុក្រឹត្យលេខ ១២០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលទើបតែទទួលបាននៅព្រឹកនេះ។

អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើ កាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិ។photo 2021 09 26 09 02 44 srpostnewsលោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានថ្លែងប្រាប់(សារព័ត៌មានថ្មីៗ)ថារដ្ឋបាលខេត្តបានទទួលអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលរដ្ឋាភិបាលបានសម្រេចនោះហើយ។ លោកពន្យល់ថា ដ្បិតជាដីគម្របព្រៃឈើឆ្នាំ២០០២ ពិតមែន តែផ្ទៃដីសព្វថ្ងៃ ពុំមានព្រៃឈើទៀតនោះទេ។ លោកបន្តថា៖« ដីជាគម្របព្រៃឈើឆ្នាំ២០០២ ប៉ុន្តែប្រជាជនអាស្រ័យផលអីជាហូរហែរមកដែរ សព្វថ្ងៃវាគ្មានព្រៃ គ្រាន់តែជាទីតាំងគម្របព្រៃឈើ តែគ្មានព្រៃឈើទៀតទេ អស់ហើយ ប្រជាជនគាត់ធ្វើស្រែធ្វើចម្ការខ្លះ លក់ដូរបន្តគ្នាខ្លះ»៕SRP157825238 2722244424753524 867380064668372336 o 1024x683 srpostnews

Read Previous

សម្ដេចហ៊ុន សែន ថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦

Read Next

លោក នេត្រ ភក្ត្រា៖ កូនសត្វខ្លាឃ្មុំធំ១ក្បាល ត្រូវបានពលរដ្ឋម្នាក់ ជួយសង្គ្រោះពីកាជាប់អន្ទាក់របស់ព្រាន