ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៩:៣៣ ព្រឹក

លោក នេត្រ ភក្ត្រា៖ កូនសត្វខ្លាឃ្មុំធំ១ក្បាល ត្រូវបានពលរដ្ឋម្នាក់ ជួយសង្គ្រោះពីកាជាប់អន្ទាក់របស់ព្រាន

GoalPropertyService

ខេត្តកំពង់ស្ពឺ៖លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី២៦ ខែកញ្ញា នេះថា៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

លោកនេត្រ ភក្ត្រា បានបន្តថាកូនសត្វខ្លាឃ្មុំធំមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។

លោកថ្លែងថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះ មកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះថា មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សូមជម្រាបថាសត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ (VU) នៅ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​អនុសញ្ញា CITES មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ រហូត​ដល់​អាស៊ី​ខាងកើត។ ខ្លាឃ្មុំ​ធំរស់នៅ​ក្នុង​ប្រភេទ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​រួម​មាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ។ នៅ​ក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា។ ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំណី​ចម្រុះ​រួម​មាន​រុក្ខជាតិ និង​សត្វ។

ខ្លាឃ្មុំ​ធំ អាច​ចាប់ផ្តើម​បង្ក​កំណើត នៅ​អាយុ​ពី​៤ ទៅ​៥​ឆ្នាំ ជា​ទូទៅ ធ្វើការ​បង្កាត់​ពូជ​នៅ​អំឡុង​ពី​ខែមិថុនា​-​កក្កដា ហើយ​បង្កើតកូន នៅ​អំឡុង​ខែវិច្ឆិកា​-​មីនា និង​ជា​ទូទៅ​បង្កើតកូន​ម្តង បាន​ពី​១ ទៅ​២​ក្បាល។ សត្វ​ខ្លាឃ្មុំ អាចរ​ស់បាន​រហូត​ដល់​អាយុ​ជាង​៣០​ឆ្នាំ ។ សត្វ​ខ្លាឃ្មុំ ទទួល​រង​ការ​គម្រាមកំហែង​ពី​កត្តា​ជា​ច្រើន ដែល​រួម​មាន ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យក​ស្បែក ក្រចកជើង ប្រ​ម៉ាត់ និង​ការ​ចាប់​មក​ចិញ្ចឹម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។

លោកក៏បានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ លោកបញ្ជាក់ថានៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។

គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕SRP

Read Previous

កាត់ដីគម្របព្រៃឈើ «ជាង១៧២ហិកតា»នៅក្នុងខេត្តសៀមរាប ឲ្យឧកញ៉ាឡេង ណាវ៉ាត្រា

Read Next

បុរសញៀនស្រាម្នាក់​ បានលង់ទឹកស្លាប់