ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:៣៩ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ស្ត្រីម្នាក់ប្ដឹង ប្រធាន«ក.ប.ប»ខេត្តបន្ទាយមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយ

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តបន្ទាយមានជ័យ៖ស្ត្រីមានឈ្មោះ ហម គឹមវង់ រស់នៅខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងប្តឹងលោកសាន្ដ វិជ្ជាសារ៉ាវុធ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យបើកកការស៊ើបអង្គេត លើ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។

នៅក្នុងពាក្យបណ្តឹង ដែលបានដាក់ជូនទៅ លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា អំឡុងដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បានឆ្លងចូលមកដល់ អ្នកស្រី ហម គឹមវង់ បានប្តូរមុខរបរពីការលក់ដូរចាប់ហួយនៅក្នុងផ្ទះ មកស៊ីឈ្នួលដឹកឥវ៉ាន់ឲ្យអាជីវករ នៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលនោះមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានមកគំរាមទារឲ្យអ្នកស្រីបង់លុយគិតជាក្បាលឡាន ក្នុងមួយខែ ១៥.០០០០(ដប់ប្រាំម៉ឺនរៀល) ដោយគ្មានវិក្កយបត្រនោះទេ។  ប្រសិនបើអ្នកស្រីមិនបង់ប្រាក់ប្រចាំខែទេ មន្ត្រី ក.ប.ប នឹងចាប់ឡានដឹកទំនិញបញ្ជូនទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងឈ្មោះ ឈួន ពិសី និងឈ្មោះ កែវ ជាមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានតម្លើងតម្លៃបង់ក្បាលឡាន ដោយទាមទារបង់លុយគិតជាក្បាលឡាន មួយជើងតម្លៃ ៨០០០០(ប្រាំបីម៉ឺនរៀល) ពីរជើងតម្លៃ ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានចេញវិក្កយបត្រអ្វីទាំងអស់។ លុះអំឡុងខែ កក្កដា ឆ្នាំ២០២១ បានប្តូរមកបង់ប្រាក់ ៦ក្បាលឡាន ចំនួន ៣៥០,០០០(សាមសិបប្រាំម៉ឺនរៀល) ដោយគ្មានវិក្កយបត្រដដែល។ «ដោយរបៀបបង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ផ្តើមពីការតម្រូវឲ្យចុះដើរយកលុយទៅដាក់លើក្បាលឡានដែលបញ្ឈចោលនៅលើដងផ្លូវ ពេលខ្លះបោះលុយឲ្យមន្ត្រី ក.ប.ប ពីលើឡានដោយមិនបាច់ឈប់ឡាន ហើយពេលខ្លះគឺត្រូវដើរយកលុយទៅទុកលើតុរបស់មន្ត្រី ក.ប.ប ដែលដាក់ប៉ុស្តិ៍ល្បាត (កុងត្រូលជជុះ) នៅតាមដងផ្លូវជាតិក្រវ៉ាត់ព្រំដែនកម្ពុជា – ថៃ»។

ពាក្យបណ្តឹងបានបង្ហាញទៀតថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖ ៣០នាទីយប់ មន្ត្រី ក.ប.ប បានឃាត់រថយន្តរបស់គាត់ ហើយទារការផាកពិន័យ ពីសូន្យរៀល រហូតដល់២០០០០០០រៀល (ម្ភៃលានរៀល) បើទោះជាអ្នកស្រីហម គឹមវង់ បានបង់លុយហើយក៏ដោយ ។ ក្រោយមកអ្នកស្រី ហម គឹមវង់ សម្រេចចិត្តឈប់បង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានមើលព័ត៌មានផ្សាយពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីអ្នកដ៏ទៃ ដោយព័ត៌មានបានបញ្ជាក់ថាការបង់ប្រាក់ ដោយគ្មានវិក្កយបត្រ ជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយ។ ក្រោយមកអ្នកស្រីបានបញ្ជាក់ប្រាប់មន្ត្រីក.ប.ប ថាឈប់បង់ប្រាក់ជូន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅពេលនោះ មន្ត្រី ក.ប.ប ឈ្មោះ កែវ បានលុបសារសំឡេងឆ្លងឆ្លើយបង់លុយកាក់ទាំងស្រុងតាមសារបណ្តាញសង្គមហ្វេសប៊ុក Messenger។ ដូច្នោះហើយទើបអ្នកស្រីកើតទុក្ខមិនសុខចិត្ត អំពីសកម្មភាពជំរិតទាប្រាក់របស់មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ សម្រេចចិត្តដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់។

សូមរំឭកថាកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក៏មានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យម្នាក់ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកកការស៊ើបអង្គេតលើមន្ត្រី(ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនេះដែរ។ ដោយប្រជាពលរដ្ឋបានចោទថា ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានជំរិតយកលុយចំនួន ១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ដោយមិនមានឯកសារច្បាស់លាស់។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការឆ្លើយតបបំភ្លឺពីលោកសាន្ដ វិជ្ជាសារ៉ាវុធ ជុំវិញការចោទប្រកាន់បែបនេះ។ ប៉ុន្តែលោកសាន្ដ វិជ្ជា សារ៉ាវុធ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយនៅរសៀលថ្ងៃទី ២៦ ខែកញ្ញានេះថា៖ ការចោទប្រកាន់របស់លោកស្រី ហម គឹមវង់ មិនមែនជាការពិតនោះទេ។ លោកថា បើសិនជាលោកស្រីចោទប្រកាន់ពិតមែនបើមានឯកសារ លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនលោកបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកស្រី។ ចំណែករឿងលុយ ១.៤០.០០០០ (មួយលានបួនសែនរៀល) លោក សាន្ដ វិជ្ជា សារ៉ាវុធ បានបន្តថាគឺលោកបានផាកពិន័យអន្តរកាល មានវិក្កយបត្របង់ចូលរដ្ឋត្រឹមត្រូវ តម្លៃ២លានរៀលឯនោះ តែមិនបានបង់គ្រប់ចំនួននោះទេ បែជាទៅប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមួលបង្កាច់អង្គភាពលោកទៅវិញ៕SRP

Read Previous

បទល្មើសព្រៃឈើ នៅខេត្តស្ទឹងត្រែង នៅតែបន្តកើតមានយ៉ាងពេញបន្ទុក

Read Next

សេចក្តីប្រកាសព័ត៌មាន ស្ដីពីជំនួបមេដឹកនាំវៀតណាម-កម្ពុជា-ឡាវ នៅថ្ងៃទី២៦កញ្ញានេះ