ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៩:៤៦ ព្រឹក

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនថៃ២នាក់ នៅចំណុចភ្លើងស្តុបចុងកៅស៊ូ

GoalPropertyService

ខេត្តសៀមរាប៖ស្នងការរងខេត្តសៀមរាប លោកជា គឹមសាន ទទួលផែនអន្តោប្រវេសន៍បានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថាជនជាតិថៃចំនួន២នាក់ត្រូវបានឃាត់ខ្លួនករណីលួចឆ្លងដែន ស្នាក់នៅខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយកម្លាំងប្រចាំការគោលដៅបិទខ្ទប់ ត្រង់ចំណុចភ្លើងស្តុបចុងកៅស៊ូ ក្នុងសង្កាត់ស្លកក្រាម ក្រុងសៀមរាប។

លោកជា គឹមសាន បានថ្លែងថាសមត្ថកិច្ចបានត្រួតពិនិត្យរថយន្តឈ្នួលមួយគ្រឿង ធ្វើដំណើរពីទិសខាងលិច ទៅខាងកើត ដោយនៅក្នុងរថយន្តមានដឹកជនជាតិថៃ២នាក់ មានលិខិតឆ្លងដែន គ្មានប្រថាប់ត្រាច្រកទ្វារ។

លោកថា មនុស្សទាំងទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ CHAIKHAMWANG EKARIN ភេទប្រុស កើតថ្ងៃទី១៤-០១-១៩៨៧ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០០។ ២-ឈ្មោះ PANYA SIRIRANYA ភេទស្រី កើតថ្ងៃទី១២-០៧-១៩៩៧ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០១។

លោកថ្លែងបន្ថែមថាតាមការសាកសួរជនបរទេសទាំងពីរ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមិនបានប្រថាប់ត្រាទ្វារ ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកដោយសារបញ្ហាកូវីដ១៩ ច្រកទ្វារព្រំដែនត្រូវបានបិទ ពួកគេក៏បន្តស្នាក់នៅសណ្ឋាគារ ហាក់ ហួត ក្នុងក្រុងប៉ោយប៉ែត និងដើរលេងជាច្រើនកន្លែង រហូតជ្រុះបាត់លិខិតឆ្លងដែនដោយមិនដឹងថាបាត់នៅកន្លែងណា បន្ទាប់មកទៀតនាអំឡុងដើមខែកញ្ញា ឆ្នាំ២០២១ ពួកគេបានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យជួយធ្វើលិខិតឆ្លងដែនថ្មី ដើម្បីបានវិលត្រឡប់ទៅប្រទេសវិញ។ លុះនៅវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពួកគេបានម៉ៅរថយន្តឈ្នួលមួយគ្រឿងក្នុងគោលបំណង ធ្វើដំណើរទៅរាជធានីភ្នំពេញ ជួបស្ថានទូតថៃ ស្នើសុំជួយសម្របសម្រួលវិលត្រឡប់ទៅប្រទេសថៃវិញ តែពេលធ្វើដំណើរមកដល់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ សាកសួរឃើញថាមិនមានប្រថាប់ត្រាច្រកទ្វារ ក៏បានឃាត់ខ្លួននិងបញ្ជូនទៅយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩តែម្តង(លទ្ធផលអវិជ្ជមាន)។

បើតាម លោកជា គឹមសាន បានស្នើសុំអនុញ្ញាតគោលការណ៍ពីលោកឧត្តមសេនីយ៍អគ្គអន្តោប្រវេសន៍ចាត់បញ្ជូនជនបរទេសទាំងពីរនាក់នេះ ទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប តាមនីតិវិធី៕SRP

Read Previous

សេចក្តីប្រកាសព័ត៌មាន ស្ដីពីជំនួបមេដឹកនាំវៀតណាម-កម្ពុជា-ឡាវ នៅថ្ងៃទី២៦កញ្ញានេះ

Read Next

ប្រធានចយក ក្រុម១៥៧ស្រុកពួក ផ្ដល់អំណោយជូនដល់ពលរដ្ឋ ពីគ្រួសារនៅតំបន់បិទខ្ទប់ សង្កាត់ស្វាយដង្គំ