ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:០៩ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

រដ្ឋមន្ត្រីវេង សាខុន បង្ហាញពី “ភាពជោគជ័យរបស់សហគមន៍កសិកម្មសំបូរមានជ័យ ក្នុងការប្រកបរបរទីផ្សារបន្លែ និងឈើ ហូបផ្លែ”

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

photo 2021 09 29 10 35 14 srpostnewsខេត្តសៀមរាប៖មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ បានបង្ហាញ ពី “ភាពជោគជ័យរបស់សហគមន៍កសិកម្មសំបូរមានជ័យ ក្នុងការប្រកបរបរទីផ្សារបន្លែ និងឈើ ហូបផ្លែ”។

រដ្ឋមន្ត្រីវេង សាខុន បានឡើងថា៖
បច្ចុប្បន្ន សហគមន៍កសិកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសកម្មអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការជំរុញផលិតកម្មស្រូវ និងការបង្កើនការនាំចេញអង្ករ ការជំរុញផលិតកម្មសាកវប្បកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងទិសដៅដ៏ចំបងមួយគឺការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កសាងសុខដុមនីយកម្មក្នុងរង្វង់សមាជិកសហគមន៍ និងរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យសហគមន៍ កសិកម្មទាំងអស់នៅទូទាំងប្រទេសធ្វើការចងក្រងសមាជិកដើម្បីបង្កើតបានជាកំលាំងផលិតមានជាអាទិ៍៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ល។ ក្នុងគោលបំណង ធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់ ប្រកបដោយគុណភាពផលិត និងការផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី “សហគមន៍កសិកម្ម”។

ផ្តើមចេញពីពាក្យថា “មានគំនិត និងមានកំណើត” បានធ្វើឲ្យសហគមន៍មួយនេះក្នុងចំណោមសហគមន៍កសិកម្មដែលទទួលបានជោគជ័យ គឺសហគមន៍ កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ មានសមាជិកសរុបចំនួន ៨៨គ្រួសារ (ស្រ្តី ៥០) មានទុនសរុបចំនួន ៨ ០១១ ០០០ រៀល។ បច្ចុប្បន្ន មានសមាជិកកើនដល់ចំនួន ៦៨៩ គ្រួសារ (ស្រ្តី ៣៩១) មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបកើនឡើងរហូតដល់ចំនួន ១ ៥៦៩ ៤៩៩ ៨០០ រៀល (ប្រមាណ ៣៩២,៣៧៤ ដុល្លារអាមេរិក)។ សហគមន៍នេះបាននិងកំពុងប្រតិបត្តិការធុរកិច្ចលើមុខរបរចំនួន០៤ ៖
១. ឥណទានសហគមន៍កសិកម្ម
២. ការផ្គត់ផ្គង់ជីកសិកម្ម
៣. ទីផ្សារស្រូវពូជ/ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង
៤. សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត។

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលបានឲ្យដឹងថា ភាពរីកចម្រើនរបស់សហគមន៍បានមកដោយសារមានការជំរុញ គាំទ្រ និងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលលោកតែងតែឧស្សាហ៍ចុះទៅផ្តល់កំលាំងចិត្ត និងគំនិតណែនាំល្អៗ រួមជាមួយអគ្គនាយកដ្ឋានកសិកម្ម មាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានជួយបណ្តុះបណ្តាលបច្ចេកទេស ការរៀបចំផែនការ ការគ្រប់គ្រងទីផ្សារ ការកត់ត្រាបញ្ជីស្នាម ការចង ក្រងក្រុមផលិត និងការរៀបចំកិច្ចសន្យាផលិតកម្ម។ ភាពជោគជ័យនេះ បានជាទុនទាំងកំលាំងកាយ ចិត្ត និងធនធាន ជំរុញឲ្យសហគមន៍ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈទិញដីជិត ១០ហត សម្រាប់ពង្រីកផលិតកម្មបន្ថែមទៀតឆ្លើយតបតាមតម្រូវការទីផ្សារ។ ដើម្បី បំពេញតម្រូវការឲ្យសមាជិកសហគមន៍ សហគមន៍បានកសាងមានដូចជា ៖ ហេដ្ឋារចនា សម័្ពន្ធ ទីស្នាក់ការ មួយ; ឃ្លាំងស្តុកចំនួន បី; ឡសំងួតចំនួនមួយ; លានហាលកសិផល ១កន្លែង ; ម៉ាស៊ីនកែច្នៃប្រេងស្លឹកគ្រៃមួយ; រថយន្តដឹកទំនិញ ១គ្រឿង; ម៉ាស៊ីនព្រួសស្រូវចំនួន មួយគ្រឿង ម៉ាស៊ីនបោកស្រូវចំនួន មួយគ្រឿង; ម៉ាស៊ីនច្រូត និងម៉ាស៊ីនសំអាតគ្រាប់ពូជខ្នាតតូច ព្រមទាំងឧបករណ៍ផលិតកម្មកសិកម្មខ្នាតតូចជាច្រើនទៀត។ ក្រៅពីនេះ សហគមន៍ក៏មានផ្សារលក់កសិផលនៅក្នុងមូលដ្ឋានរបស់ខ្លួន មានតូបលក់កសិផលនៅផ្សារនាគមាស (រាជធានីភ្នំពេញ) ផងដែរ។

នៅឆ្នាំ២០២០ សហគមន៍បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន ៥០០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៦០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បន្លែ សាច់ និងអង្ករ ជូនសាលារៀនចំនួន០៨ ក្នុងស្រុកស្ទឹងត្រង់ ធ្វើកិច្ចសន្យាជាមួយអ្នកចែកចាយផលិតប្រេងស្លឹកគ្រៃចំនួន ៣០លីត្រ/ខែ និងធ្វើកិច្ចសន្យាជាមួយឈ្មួញបោះដុំស្លឹកគ្រៃចំនួន ៩៨០តោន/ឆ្នាំ។ល។ តាមរយ:ការធ្វើអាជីវកម្មនេះ សហគមន៍ទទួលបានប្រាក់ចំណូលចំនួន ៣ ១២៤ ៨០៦ ៥០០ រៀល ក្នុងនោះ ៖ ១២៨ ០៣៦ ៤០០រៀល បានមកពីសេវាឥណទាន ១ ០៦៣ ៧៦៨ ៩០០ រៀល បានមកពីការផ្គត់ផ្គង់ជីកសិកម្ម ១ ៧៦៨ ០៩០ ៨០០រៀល បានមកពីទីផ្សារ និង ១៦៤ ៩១០ ៤០០រៀល បានមកពីសេវាកម្មប្រើ ប្រាស់រួមគ្នា និងសេវាផ្សេងៗ

ទៀត។ ដោយសារភាពជោគជ័យនេះ សហគមន៍កសិកម្មសំបូរមានជ័យបានទទួលជ័យលាភីលេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០១៧ លើប្រធានបទ “ភាពជោគជ័យក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម” ដោយទទួលបានបណ្ណសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ទទួលបានពាន់រង្វាន់លេខ១ ពីសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេសនៅក្នុងឆ្នាំនោះផងដែរ។

លោក ឆេង ថុង បានបញ្ជាក់ថា សហគមន៍ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនគឺដោយ សារចំណុចសំខាន់ៗមួយចំនួនដូចចាងក្រោម ៖
១. សមាជិកគ្រប់រូបមានការប្តេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈរួមក្នុងការអនុវត្តការងារ;
២. មានបែងចែកតួនាទី និងការទទួលខុសត្រូវច្បាស់លាស់;
៣. មានសាមគ្គីភាពផ្ទៃក្នុងបានល្អរវាង ក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍;
៤. មានប្រព័ន្ធគ្រប់គ្រងបញ្ជីគណនេយ្យច្បាស់លាស់ល្អ និងតម្លាភាព;
៥. ធ្វើផែនការផលិតកម្មដំណាំបានល្អរវាងសមាជិកសហគមន៍ និងតម្រូវការទីផ្សារ;
៦. មានការបង្កើតក្រុមផលិតកម្មនៅក្នុងសហគមន៍ ទៅតាមប្រភេទដំណាំ;
៧. មានការសិក្សាទីផ្សារបានល្អ មុនចាប់ផ្តើមធ្វើមុខរបរទីផ្សាររបស់សហគមន៍;
៨. ជ្រើសរើស ឱ្យមាននាយកគ្រប់គ្រង និងបុគ្គលិកទទួលខុសត្រូវទៅតាមមុខរបរនីមួយៗច្បាស់លាស់ និងមានមធ្យោបាយដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ។

ចំពោះសហគមន៍កសិកម្មផ្សេងទៀតដែលមានបំណងចង់សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ឬទទួលបានព័ត៌មានបន្ថែមសូមអញ្ជើញទំនាក់ទំនងលោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ តាមរយៈលេខទូរស័ព្ទ ០៧៧ ៩៩៦ ៧៦៨។

សូមអនុញ្ញាតជម្រាបជូនថាចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ត្រឹមចុងឆ្នាំ២០២១ សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យផលិតកម្មកសិកម្ម មានចំនួន ១ ២០០សហគមន៍ មានសមាជិកសរុបចំនួន ១៤៤ ៣០៦នាក់ គិតជាគ្រួសារកសិករមានចំនួន ១៣១ ៦០៦គ្រួសារ និងមានដើមទុនសរុបប្រមាណ ៩៩ ៤៨៩ ៤៨៥ ០៥៩ រៀល (ស្មើ ២៤,៨ លានដុល្លារ) ហើយសហគមន៍កសិកម្មទាំងអស់នេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាមី។ ច្បាប់ស្តីពី “សហគមន៍កសិកម្ម” ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យប្រកាសដាក់ឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៦១៣/០០៨ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣៕SRP

Read Previous

សម្ដេច ស ខេង សម្រេចដកហូតមុខដំណែងលោកសឿន ប៊ុនធឿន «ឲ្យមកជាមន្ត្រី»

Read Next

ឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចឈើសុក្រមចំនួន៦សន្លឹក