ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:០០ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ក្រុមការងារដឹកនាំដោយ លោកវេង សាខុន នាំយកគ្រឿងឧបភោគបរិភោក ប្រគេនតាមវត្តចំនួន៤០ នៅស្រុកជើងព្រៃ

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តកំពង់ចាម៖ក្រុមការងាររាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក វេង សាខុន រួមជាមួយឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសហការី ហើយនិងសប្បុរសជន បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ បាននាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ៤០ នៅស្រុកជើងព្រៃ។

ការផ្ដល់នេះក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្ត នៅក្នុងស្រុកជើងព្រៃ ក្នុងពិធីកាន់បិណ្យ ក្នុងនេះរួមមាន៖ មីម៉ាម៉ា ៥0កេះធំ ទឹកត្រីដបធំចំនួន ៥០យួរ ទឹកស៊ីអ៉ីវដបធំចំនួន ៥០យួរ អង្ករចំនួន៤តោន ត្រីខចំនួន ៤០កេះ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងអស់បានដឹកជញ្ជូនដល់សាលាស្រុកជើងព្រៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមដឹកជញ្ជូនទៅប្រគេនតាមបណ្តាវត្តនៅក្នុងសប្តាហ៍នេះ ដែលក្នុងមួយវត្តៗ ទទួលបាន៖
១- បច្ច័យចំនួន ៥០០ ០០០រៀល
២- អង្ករចំនួន១០០គីឡូក្រាម
៣- មីម៉ាម៉ាចំនួន ១កេះធំ
៤- ត្រីខ ចំនួន ១កេះ
៥- ទឹកស៊ីអ៉ីវចំនួន ១យួរ
៦- ទឹកត្រីខចំនួន ១យួរ
គិតជាថវិកាសរុបចំនួន ៤២ ៦០០ ០០០ រៀល៕SRP

Read Previous

ចិន-កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើស ឆ្លងដែនគ្រប់ប្រភេទ

Read Next

អភិបាលខេត្តកំពង់ចាម​ ស្នើឲ្យគ្រប់បណ្ដាមូលដ្ឋាន រកដៃគូរបន្ថែម ដើម្បីជួយដល់ការងារអភិវឌ្ឍន៍