ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:៣២ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យស្វែងរកមូលហេតុ នៃប្រភពការឆ្លងជំងឺកូវីដ១៩

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តកំពង់ចាម៖អភិបាលខេត្តលោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវក្ដោបឲ្យបាននូវដើមហេតុ នៃការឆ្លង ហើយស្វែងរកមូលហេតុ និងប្រភព នៃការឆ្លង ព្រមទាំង រកវិធានការណ៍គ្រប់គ្រង និងអន្តរាគមន៍ជាបន្ទាន់ ជាពិសេស ការអនុវត្តវិធានការណ៍ទាំង ៧ចំណុច ដែលលោកធ្លាប់បានណែនាំកន្លងទៅនោះ។

លោកអ៊ុន ចាន់ដា មានប្រសាសន៍ថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈ រ៉ាពីតតេស្ត បន្តទៀតឡើយ។ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់។

លោកបានបញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើរ៉ាពីតេស្ត យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង១ថ្ងៃ ក៏ប៉ុន្តែ បើសង្ស័យថា ជាករណី ដែលតា យើងត្រូវផ្ញើសំណាកនេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវរង់ចាំរយៈពេល៣ថ្ងៃ។

លោកថា ការអនុវត្តសំណាកនេះ គឺធ្វើទៅលើគោលដៅ ២ គឺ៖ ១.អ្នកដែលយើងសង្ស័យ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ មកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដើម្បី បញ្ជូនពួកគាត់មកពិនិត្យសំណាក ម៉ាស៊ីន PCR។ និងទី២.សាមីខ្លួន មានអាការៈក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ហើយសង្ស័យនោះ ពួកគាត់អាចទៅពិនិត្យដោយខ្លួនឯង។
លោកលើកឡើងថា ចំពោះ រ៉ាពីតតេស្ត គឺយើងទុកប្រើប្រាស់ ដើម្បី ធ្វើការពិនិត្យសំណាកលើអ្នកដែលមកសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងពលករចំណូលស្រុកវិញ។

លោកណែនាំបែបនេះនៅព្រឹកមិញក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។

តាមរបាយការណ៍បញ្ជាក់ របស់អាជ្ញាធរស្រុកទាំង ២ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកមានការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ តាមទីផ្សារ សាលារៀន និងវត្តអារាម ផងដែរ។ ជារួមមកដល់ពេលនេះ នៅក្នុងស្រុកចំការលើ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៧១៨នាក់ ស្លាប់ ០៩នាក់។ ដោយឡែក ក្នុងស្រុកស្ទឹងត្រង់ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៦៧៣នាក់ ស្លាប់ ១៣នាក់៕SRP

Read Previous

លោកជាម ច័ន្ទសោភ័ណ កោតសរសើរមន្ត្រីទាំងអស់ដែលបានខិតខំបម្រើការងាតយ៉ាងល្អ ជូនរដ្ឋបាលខេត្ត

Read Next

ប្រកាសរំសាយតំបន់ក្រហម ក្នុងក្រុងសៀមរាប ភ្លាម ប្រជាការពារម្នាក់ ចូលទៅម៉ាស្សានៅផ្លូវ៣០ បែជាស្លាប់ដោយសារ..