ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:១៨ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តកំពង់ធំ៖ប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចំនួនពីរនាក់នឹងមនុស្សពីរនាក់ទៀតត្រូវបានចាប់ខ្លួនករណីជំរិតទារប្រាក់ពីពលរដ្ឋដឹកឈើ។

មន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថាជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ធំ ចាប់ខ្លួនបានក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋដឹកឈើ «ចំនួន៩សន្លឹក»យកមកធ្វើផ្ទះ។

មន្ត្រីនគរបាលបានថ្លែងបន្តថាក្រុមជនសង្ស័យបានជំរិតទារប្រាក់បង្កឲ្យមានអំពើហិង្សា ក្នុងនោះ ប៉ូលិសសេដ្ឋកិច្ចក្រសួង បានយកអាវុធខ្លីវាយក្បាលជនរងគ្រោះបណ្តាល ឲ្យបែកឈាម និងវាយទាត់ធាក់ទៅលើជនរងគ្រោះផងដែរ។

ស្នងការរងនគរបាលខេត្ត ទទួលផ្នែកព្រហ្មទណ្ឌ លោកទិត សំណាង បានអត្ថាធិប្បាយប្រាប់អ្នកងារសៀមរាបប៉ុស្តិ៍ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញថា៖សមត្ថកិច្ចរបស់លោកកំពុងរៀបចំបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់សាលាតំបូងខេត្ត បន្ទាប់ពីកម្លាំងរបស់លោកបានចុះឃាត់ជនសង្ស័យទាំង៤នាក់ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ដោយបានទទួលបទបញ្ជាពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត។

លោកទិត សំណាង ថ្លែងបន្តថាក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ធី ញ៉ាញ់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថាក្រុមជនសង្ស័យទាំង៤ បន្ទាប់ពីជំរិតទារប្រាក់ពីជនរងគ្រោះ ដែលដឹកឈើបន្តិចបន្តួចមិនបាន ក៏បានបង្កអំពើហិង្សាវាយដំទៅលើគាត់កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ស្នងការរងរូបនេះបន្តរថា៖ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២.ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលេខ២០ ផ្លូវ ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យទាំង២ គឺជាប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលជាជនដៃដល់វាយពលរដ្ឋដឹកឈើក្តាធ្វើផ្ទះ ទី៣,ឈ្មោះ លេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកសារព័ត៌មាន រស់នៅភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ និងទី៤,ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាការពារភូមិ រស់នៅភូមិអូរពកសាមគ្គី ឃុំឈើទាល ស្រុកសណ្តាន់ ឈ្មោះ លេង ថេង នឹងឈ្មោះ វ៉ាន់ លាងហេង គឺជាអ្នកនាំផ្លូវប៉ូលិសសេដ្ឋកិច្ចក្រសូងខាងលើដើររកលុយ អ្នកទាំង៤ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ធំនៅថ្ងៃនេះ ក្រោយការសាកសួររួច៕SRP

Read Previous

អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់

Read Next

រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញរបាយការណ៍ ស្ដីពីការនាំចេញកសិផល ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១