ព័ត៌មានទាន់ហេតុការណ៍ :

លោក​ជា សុផារ៉ា ឧបត្ថម្ភថវិកាដល់សិស្សប្រលងជាប់បាក់ឌុប​ ​ជាង១៥០០នាក់​

ចាប់រំលោភ​ សម្រួលគ្នាបញ្ចប់រឿង ត្រឹម២ពាន់ដុល្លារ ប៉ូលិសស្រុកស្ទោង ទារទឹកតែ១៣០០$

ប៉ូលិសរកមិនឃើញ ទីតាំងជល់មាន់ នៅក្រុងសៀមរាប

សម្ដេចហ៊ុន សែន អះអាងថា ថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បំភ្លឺ ករណីលោក លី ឌីនូរី លាឈប់និងចោទប្រកាន់

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ មនុស្ស៦៣នាក់ និងរបួស៦២នាក់ រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ករណីលោក លី ឌីនូរី ប្រកាសលាឈប់ពីមន្ត្រីរាជការ៖ អភិបាលខេត្តបាត់ដំបងថា ពេលគេពង្រឹងវិន័យការងារ គាត់បែរជាមានប្រតិកម្ម….

នាយករដ្ឋមន្ត្រី អញ្ជើញបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

លោក លី ឌីនូរី លាឈប់ពីក្របខណ្ឌមន្ត្រីស៊ីវិលក្រសួងមហាផ្ទៃ ដោយលើកឡើងថាមិនពេញចិត្តទៅនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង

លោក ហ៊ុន ម៉ានី៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​ នៅ​កណ្តាល​ល្ខោន​ អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មុន​

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ម៉ោង ៣:០៥ ល្ងាច
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

សម្ដេច ស ខេង ថាគណៈអភិបាលខ្លះ មិនគោរពក្រុមប្រឹក្សានោះទេ

J7 Estate
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

photo 2021 10 04 12 02 47ខេត្តស្ទឹងត្រែង៖ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថាគណៈអភិបាលខ្លះមិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថាសមាជិកក្រុមប្រឹក្សានោះមានសមាសភាពមកពីអ្នកដែលធ្លាប់មានឋានៈតូចតាចជាងខ្លួន ប៉ុន្តែការគិតដូច្នេះត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឱ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។

សម្ដេច ស ខេង បានបន្តថាតួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាលត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយដែលមានសារៈសំខាន់។ សម្ដេចក៏បានគូសបញ្ជាក់ពីមន្រ្តីឱកាសនិយម មន្រ្តីប្រើអំណាចដោយរំលោភ ដោយសង្កត់ធ្ងន់ឱ្យចៀសវាងកុំធ្វើជាមន្រ្តីបែបនេះឱ្យសោះ ព្រោះជាបញ្ហាដែលនាំផ្ទៃក្នុងមិនរឹងមាំ។

សម្ដេច ស ខេង ក៏បានណែនាំក្នុងន័យដើមថា«យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឱ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា១ភាគ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ។ មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឱ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះគឺជាការខុសឆ្គងហើយ»។

សម្ដេចក៏បានបន្តណែនាំឱ្យកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ សម្ដេចបានណែនាំឱ្យផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានសង្កត់ធ្ងន់ថាសមាសភាពមន្រ្តីទាំង៤ខាងលើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថាគាត់ធ្វើបានល្អ ឬមិនល្អ។

សម្ដេចស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរីមកជាអភិបាលខេត្តស្ទឹងត្រែង និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ស្វាយ សំអ៊ាង នឹងខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងខេត្តស្ទឹងត្រែងឱ្យបានល្អ ហើយជាមួយគ្នានេះសម្ដេចស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ ចូលរួមផ្ដល់កិច្ចសហការ មានសាមគ្គីភាព និងគាំទ្រឯកឧត្តម ស្វាយ សំអ៊ាង ក្នុងការបំពេញរកិច្ចថ្មីនេះ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ សម្ដេចក៏បានផ្ដល់ការពន្យល់អំពីអត្ថន័យនៃអភិក្រមទាំង៥ដែលបានដាក់ចេញដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងនោះសម្រាប់អភិក្រមឆ្លុះកញ្ចក់ សម្ដេចបានមានប្រសាសន៍ថា រាល់ការយល់ឃើញ ការលើកឡើងពីពលរដ្ឋ ពីមជ្ឈដ្ឋាននានា ការរិះគន់ក្នុងន័យស្ថាបនា គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីបញ្ហានានា៕SRP

Read Previous

រឿងមន្ទីរពេទ្យខេត្តកំពង់ធំ ទុកអ្នកជំងឺឲ្យស្លាប់ គ្រួសារជនរងគ្រោះ ស្នើសុំសម្ដេច ហ៊ុន សែន ជួយ

Read Next

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ស្នើឲ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ផ្ដល់គុណភាពសេវា ងាយស្រួលដល់អតិថិជន