ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១០:២១ ព្រឹក

សម្ដេច ស ខេង បញ្ជាឲ្យអាជ្ញាធរពង្រឹងការទប់ស្កាត់បទល្មើស ឆ្លងដែនគ្រប់ប្រភេទ

GoalPropertyService

ខេត្តបាត់ដំបង៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តទាំងអស់ បន្តភារកិច្ចការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែនដើម្បីធានាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យពលរដ្ឋមានទីផ្សារលក់ផលិតផល ឱ្យបានកាន់តែច្រើន ជំរុញការចរាចរណ៍ផ្លាស់ប្ដូរទំនិញទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់។

សម្ដេច ស ខេង ក៏បានរំលឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដោយគោលនយោបាយនេះ ត្រូវការការផ្សព្វផ្សាយ អនុវត្ត និងជំរុញការគាំទ្រពីប្រជាពលរដ្ឋ។

សម្ដេចស ខេង ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះក្នុងឱកាសអញ្ជើញប្រកាសតែងតាំងលោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ងួន រតនៈ ផ្ទេរទៅកាន់អភិបាលខេត្តកំពង់ធំ។

សម្ដេចក៏បានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ជាពិសេសព្រឹត្តិការណ៍ដែលមិនអាចរំលងបាន គឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ច បំរើជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដោយឡែកព្រឹត្តិការណ៍ជាតិធំមួយទៀត គឺកម្ពុជានឹងទទួលធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន ខណៈនៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី។

សម្ដេចបានបន្តគូសបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ការងារកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញការយកចិត្តទុកដាក់លើទឹកចិត្តដល់តួអង្គ៤នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មើនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងមេភូមិ។

សម្ដេច ស ខេង ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ក្នុងនោះសម្ដេចផ្ទាល់ក៏បានបង្កើតយន្តការប្រមូលបញ្ហាយកមកដោះស្រាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ៕SRP

Read Previous

លោកសាយ សំអាល់ ណែនាំឲ្យមន្ត្រីមូលដ្ឋានធ្វើអំពើល្អ ជាមួយពលរដ្ឋ

Read Next

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យច្រាំងទន្លេ​ ដែលរងការបាក់ស្រុត​ នៅស្រុកកងមាស