ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៩:០៥ ព្រឹក

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើស ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២

GoalPropertyService

photo 2021 10 11 15 54 21ខេត្តសៀមរាប៖លោកស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ តាមរយៈកិច្ចប្រជុំលើក ទី៩ របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតក វប្បធម៌ទាំងរូបីយ និងអរូបីយ ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។ លោកថា ដោយឡែកព្រឹត្តិការណ៍ដាំដើមឈើ និង ជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកពេលនេះ ជាកម្មវិធីមួយដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញ របស់កម្ពុជា ទៅដល់ប្រទេសដែលជាសមាជិកផងដែរ។

លោកស៊ុំ ម៉ាប់ ថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ព្រឹកមិញនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយបណ្តាអង្គទូតអាស៊ាននិងប្រទេសដៃគូរួមគ្នា ដាំដើមឈើ និងជិះកង់ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាមាន តួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២៕SRP

Read Previous

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យច្រាំងទន្លេ​ ដែលរងការបាក់ស្រុត​ នៅស្រុកកងមាស

Read Next

ដកតំណែងលោក លឹម ប៊ុនហេង ចេញពីប្រធានសុរិយោដីស្រុកស្ទោង ក្រោយលេចធ្លាយប្រព្រឹត្តអំពើពុករលួយ