ព័ត៌មានទាន់ហេតុការណ៍ :

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើព្រៃឈើ ធ្លាយរឿងមួយចំនួន

ផ្លូវនៅស្រុកអង្គរធំ១ខ្សែ ខូចយ៉ាងធ្ងន់ធ្ងរ មន្ត្រីថាមកពីឡានដឹកលើសទម្ងន់​ ហួសកម្រិត

ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

រថយន្តហាយលិនឌ័រ បុកអ្នកជិ:ម៉ូតូ ស្លាប់ភ្លាមៗ

នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យចរាចរ និងប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» គំរូថ្មី

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

លោកឃីម ផល្លា រងក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការស្រុកសូទ្រនិគម

ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៨:៤២ ព្រឹក

សម្ដេចស ខេង ណែនាំអាជ្ញាធរខេត្តរតនគិរី ខិតខំថែរក្សា និងការពារព្រៃឈើ ឱ្យបានល្អ

GoalPropertyService

photo 2021 10 12 17 09 16ខេត្តរតនគិរី៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យខិតខំថែរក្សា និងការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អ។

សម្ដេចស ខេង ក៏បានណែនាំអភិបាលខេត្តថ្មី រួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពិសេសកម្លាំងការពារព្រំដែន សូមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

សម្ដេចសខេងមានប្រសាសន៍នៅ ថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី។

សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តរតនគិរី បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលជាគន្លឹះនៃធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ។

សម្ដេចស ខេង ក៏បានផ្ដល់ទស្សនៈឱ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំប្រមូល និងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ បើកចិត្តឱ្យបានទូលាយដើម្បីទទួលយកមតិរិះគន់កែលម្អរ និងសំណូមពរនានាពីប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា។ ជាមួយគ្នានេះ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យបានល្អ ផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

សូមជម្រាបថាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តមណ្ឌលគិរី៕SRP

Read Previous

ករណីកាក់រ៉ឺម៉ក៖ មេព្រៃចោទពលរដ្ឋពលរដ្ឋថា ទៅលួចក្រៀវ​ ដេីមកាស្យានៅភ្នំគូលេន

Read Next

អាជ្ញាធរខេត្តសៀមរាប​ បំភ្លឺករណីដីធ្លីនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម