ព័ត៌មានទាន់ហេតុការណ៍ :

បេក្ខជនជាង៤០០នាក់​ ដាក់ពាក្យប្រឡង ចូល​បម្រើ​ការងារ​ នៅ​រដ្ឋបាល​ខេត្តកំពង់ចាម​

ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

ឈប់ឡានទិញខារ៉ាបាវ ម៉ូតូព្រលះពីក្រោយ បែកក្បាល ស្លាប់ភ្លាមៗ

ក្រុមចោរប្លន់៨នាក់ នៅផ្លូវ៦០ម៉ែត្រ ត្រូវបានបង្ក្រាបដោយប៉ូលិសខេត្តសៀមរាប

សម្តេចស ខេង ផ្ដល់អំណោយ ជូនពលរដ្ឋ មានបញ្ហាក្នុងជីវភាព ចំនួន២៩៩គ្រួសារ

គយបានចំណូលជាង១៧លានដុល្លារ ពីរថយន្តអត់ពន្ធ ចង្កូតឆ្វេងនិងស្តាំ ចំនួន១៦៤០គ្រឿង

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ បានតែតូចៗ

បុរសម្នាក់បើកម៉ូតូ បុករថយន្តសណ្ដោងចតស្ងៀម ពីក្រោយស្លាប់នៅកន្លែង

ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមួយគ្រាប់ នៅក្រុងសៀមរាប

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ៩:៣៣ ព្រឹក
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

លោកកែវ នារិទ្ធិ អំពាវនាវដល់យុវវ័យ សូមជ្រើសរើស យកផលិតផលណា ដែលមានគុណភាព  និងស្របច្បាប់

GoalPropertyService
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

photo 2021 10 17 15 09 47ខេត្តកំពង់ចាម៖លោកកែវ នារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអំនាវដល់យុវវ័យក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើសយកផលិតផលណាដែលមានគុណភាពនិងស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាលពោលគឺត្រូវប្រុងប្រយ័ត្នកុំប្រើប្រាស់ផលិតផលក្លែក្លាយ ព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់យើង។

ថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកសម្ពោធក្រុមហ៊ុន អ៊ីអេសអិនស៊ីប៊ីយូធី ឯ.ក នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកកែវ នារិទ្ធិ ក៏បានកោតសរសើរដល់ សមាជិ សមាជិការ ភាគីរបស់ក្រុមហ៊ុន ដែលជាកូនខ្មែរ មានទឹកចិត្តមោះមុត ពួតដៃគ្នា ក្នុងការបើកដំណើការ ក្រុមហ៊ុន អ៊ី អេសអិនស៊ី ប៊ីយូធី ឯ.ក នេះ ដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អោយមានដំណើរការល្អប្រសើរទទួលបានលទ្ធផលជោគជ័យ។  លោកបានគូសបញ្ជាក់ផងដែរថា យុវជន យុវនារី នៅតាមបណ្តារប្រទេសជាច្រើន គឺកំពុងមាន ការវិវឌ្ឍន៍ខ្លាំង អំពីការការថែរក្សាសម្ពស្សនេះ។

លោកស្រី អេង សុខលី នាយិការក្រុមហ៊ុន អ៊ី អេស អិន ស៊ី ប៊ីយូធី ឯ.ក បានគូសបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនបើកដំណើរការមិនទាន់បាន១ឆ្នាំផង មានតំណាងចែកចាយចំនួនជាង២០០នាក់ នេះគឺជាសញ្ញា បញ្ជាក់ថា ក្រុមហ៊ុននេះបាននាំចូលនូវផលិតផលមានគុណភាពល្អពិតៗ និងមានច្បាប់ទំលាប់ត្រឹមត្រូវ។

លោកស្រី បានបញ្ជាក់ថា នៅពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើតេស្តទៅលើផលិតផលចំនួន ៣មុខបន្តទៀត គឺ ១ហ្វូមលាងមុខ ទី២ ឡេលាបខ្លួន និងសេរ៉ូមជួយពន្យាភាពចាស់ ដោយត្រៀមនាំចូលក្នុង ពេលឆាប់ៗនេះផងដែរ។ ម្យ៉ាងទៀតក្រុមហ៊ុននឹងមានផែនការពង្រីកផ្សព្វផ្សាយអំពីផលិតផលអោយមាន វិសាលភាពធំទូលាយទូទាំងអាស៊ី និងបន្តស្វែងរកតំណាងចែកចាយគ្រប់តំបន់បន្ថែមទៀតត៕SRP

Read Previous

សោកស្ដាយ! ឆេះផ្ទះ១ខ្នង នៅស្រុកក្រឡាញ់ បំផ្លាញទ្រព្យសម្បត្តិ ជាច្រើនគ្មានសល់

Read Next

បុរសញៀនស្រាម្នាក់ ខ្យល់គ ស្លាប់នៅវាលស្រែ