ព័ត៌មានទាន់ហេតុការណ៍ :

លោក​ជា សុផារ៉ា ឧបត្ថម្ភថវិកាដល់សិស្សប្រលងជាប់បាក់ឌុប​ ​ជាង១៥០០នាក់​

ចាប់រំលោភ​ សម្រួលគ្នាបញ្ចប់រឿង ត្រឹម២ពាន់ដុល្លារ ប៉ូលិសស្រុកស្ទោង ទារទឹកតែ១៣០០$

ប៉ូលិសរកមិនឃើញ ទីតាំងជល់មាន់ នៅក្រុងសៀមរាប

សម្ដេចហ៊ុន សែន អះអាងថា ថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បំភ្លឺ ករណីលោក លី ឌីនូរី លាឈប់និងចោទប្រកាន់

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ មនុស្ស៦៣នាក់ និងរបួស៦២នាក់ រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ករណីលោក លី ឌីនូរី ប្រកាសលាឈប់ពីមន្ត្រីរាជការ៖ អភិបាលខេត្តបាត់ដំបងថា ពេលគេពង្រឹងវិន័យការងារ គាត់បែរជាមានប្រតិកម្ម….

នាយករដ្ឋមន្ត្រី អញ្ជើញបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

លោក លី ឌីនូរី លាឈប់ពីក្របខណ្ឌមន្ត្រីស៊ីវិលក្រសួងមហាផ្ទៃ ដោយលើកឡើងថាមិនពេញចិត្តទៅនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង

លោក ហ៊ុន ម៉ានី៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​ នៅ​កណ្តាល​ល្ខោន​ អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មុន​

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ម៉ោង ២:៥៦ ល្ងាច
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

លោក ង៉ាន់ ភិរុណ ស្នេីឲ្យរៀបចំ វេទិកាសាធារណៈ តាមឃុំនីមួយៗ​ ដេីម្បីដោះស្រាយ បញ្ហារបស់ពលរដ្ឋ

J7 Estate
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប​ និងជាអនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ស្រុក​បន្ទាយស្រី បានស្នើស្នេីសុំឲ្យសមាជិក​ សមាជិកា​ នៃក្រុមការងារទាំងអស់​ រៀបចំវេទិកាសាធារណៈ តាមគោលដៅឃុំនីមួយៗ​ ដេីម្បីដោះស្រាយសំណួរ​ សំណូមពរ​ និងបំពេញតម្រូវការជាក់ស្តែងរបស់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ និងជំរុញដល់រដ្ឋបាលស្រុកបន្ទាយស្រី​ ត្រូវដោះស្រាយនូវបញ្ហា​ និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់សំណួរ​ និងសំណូមពរដោយឈរលើគោលការណ៍រួម និងអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ។

លោក ង៉ាន់ ភិរុណ បានបន្តថាការប្រឹងប្រែងស្តាឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងស្រុកដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាវិបត្តិកូវីដ-១៩ មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកប្រាក់ចំណូលមកពីវិស័យទេសចរណ៍។ ក្នុងនោះវិធានការចំពោះការរំលោភបំពានដីរដ្ឋដែលមិនត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ជាពិសេសនៅក្នុងបរិវេណជើងភ្នំគូលែន។

លោកក៏បានស្នើសុំជាថ្មីម្តងទៀតទៅអាជ្ញាធរជាតិអប្សរាដើម្បីអនុញ្ញាតឱ្យគម្រោងមូលនិធិបឹងទន្លេសាបអាចសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូនៅក្នុងភូមិថ្នល់ទទឹង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់។

បើតាម លោក ង៉ាន់ ភិរុណ ចំពោះបញ្ហាណាដែលថ្នាក់ស្រុកដោះស្រាយមិនបាន ឬហួសសមត្ថកិច្ចរបស់ស្រុក​ រដ្ឋបាលស្រុកត្រូវលើកបញ្ហានេះជូនថ្នាក់ដឹកនាំពិនិត្យ​ និងដោះស្រាយ ជៀសវាងទុកបញ្ហានៅនឹងកន្លែង ដែលធ្វើឱ្យមានការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរ។

លោកមានប្រសាសន៏យ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅបន្តសម្រាប់អនុវត្តការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​​ស្រុកបន្ទាយស្រី​ នៅរសៀលថ្ងៃពុធ​ ទី១២  ខែមករា​ ឆ្នាំ២០២២​ ម្សិលមិញ៕SRP

Read Previous

សម្ដេចហ៊ុន សែន៖ គោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ច ទៅមីយ៉ាន់ម៉ានោះ គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់

Read Next

ប៉ូលិសបដិសេធព័ត៌មានថា មានល្បែងស៊ីសងអនឡាញ រីកដូចផ្សិត នៅក្នុងក្រុងសៀមរាប