ព័ត៌មានទាន់ហេតុការណ៍ :

លោក​ជា សុផារ៉ា ឧបត្ថម្ភថវិកាដល់សិស្សប្រលងជាប់បាក់ឌុប​ ​ជាង១៥០០នាក់​

ចាប់រំលោភ​ សម្រួលគ្នាបញ្ចប់រឿង ត្រឹម២ពាន់ដុល្លារ ប៉ូលិសស្រុកស្ទោង ទារទឹកតែ១៣០០$

ប៉ូលិសរកមិនឃើញ ទីតាំងជល់មាន់ នៅក្រុងសៀមរាប

សម្ដេចហ៊ុន សែន អះអាងថា ថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បំភ្លឺ ករណីលោក លី ឌីនូរី លាឈប់និងចោទប្រកាន់

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ មនុស្ស៦៣នាក់ និងរបួស៦២នាក់ រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ករណីលោក លី ឌីនូរី ប្រកាសលាឈប់ពីមន្ត្រីរាជការ៖ អភិបាលខេត្តបាត់ដំបងថា ពេលគេពង្រឹងវិន័យការងារ គាត់បែរជាមានប្រតិកម្ម….

នាយករដ្ឋមន្ត្រី អញ្ជើញបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

លោក លី ឌីនូរី លាឈប់ពីក្របខណ្ឌមន្ត្រីស៊ីវិលក្រសួងមហាផ្ទៃ ដោយលើកឡើងថាមិនពេញចិត្តទៅនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង

លោក ហ៊ុន ម៉ានី៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​ នៅ​កណ្តាល​ល្ខោន​ អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មុន​

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ម៉ោង ២:៥០ ល្ងាច
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ប៉ូលិសខេត្តសៀមរាប ពង្រឹងវិធានការ គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋាន

J7 Estate
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាប បានកំពុងពង្រឹងវិធានការ គ្រប់គ្រងសន្តិសុខសង្គម ឱ្យកាន់តែល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមវិនិយោគិនជាតិ អន្តរជាតិ ដែលកំពុងរស់នៅប្រកបអាជីវកម្ម នៅក្នុងខេត្តទេសចរណ៍ វប្បធម៌មួយនេះ។

មេប៉ូលិសខេត្តសៀមរាប លោកតេង ច័ន្ទណាត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ផែនការដល់អធិការក្រុងស្រុក ក៏ដូចជាមេប៉ុស្តិ៍នៅទូទាំងខេត្តសៀមរាប ឱ្យអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីពង្រឹងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសអ្នកទេសចរដែលមកលេងកម្សាន្តនៅក្នុងខេត្តនេះ។

លោកតេង ច័ន្ទណាត ថ្លែងបន្តថា កម្លាំងប៉ូលិសនៅទូទាំងខេត្តសៀមរាប បានប្រចាំការសម្រាប់ការងាររបស់ខ្លួន២៤ម៉ោង លើ២៤ម៉ោង ព្រមទាំងការដើរល្បាត និងការផ្ដល់សេវាសាធារណៈផ្សេងៗ និងការដាក់បញ្ចូលនូវប្រព័ន្ធទូរស័ព្ទ hot line នៅតាមទីសាធារណៈ តាមផ្ទះសំណាក់ ឬ តាមសណ្ឋាគារ និងរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតប ឬ កិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា ក្នុងពេលដែលមានបញ្ហាមិនប្រក្រតីផ្សេងៗ ដូចជា បទល្មើសចោរឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ដែលកើតឡើងក្នុងខេត្ត។

លោកស្នងការបន្តថា ការពង្រឹងវិធានការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមវិនិយោគិនជាតិ អន្តរជាតិនេះមានសារៈសំខាន់ណាស់ ព្រោះវាផ្ដល់ភាពកក់ក្តៅជូនដល់ពួកគាត់ ឱ្យមកវិនិយោគឬក៏បំពេញការងារផ្សេងៗនៅក្នុងខេត្ត ប្រកបដោយសុវត្ថិភាព។

លោកថ្លែងដូច្នេះថា៖«គឺយើងធ្វើការផ្សព្វផ្សាយនិងចែកលិខិត ទៅកាន់ម្ចាស់សណ្ឋាគារឬក្រុមហ៊ុនឯកជន ផ្ទះសំណាក់ និងទីតាំងអាជីវកម្មគ្រប់ប្រភេទដែល មានម្ចាស់ជាជនជាតិខ្មែរឬជនបរទេសដែលរស់នៅក្នុងទឹក ដីខេត្តសៀមរាប នេះ ដើម្បីធ្វើការអន្តរាគមន៍ បានទាន់ពេលវេលា នៅពេលដែលពួកគាត់មានលេខទូរសព្ទរបស់កងកម្លាំងយើងនេះ។ ហើយជាប្រចាំយើងក៏បានត្រួតពិនិត្យរុករកអាវុធគ្រឿងផ្ទុះនៅតាមភូមិសាស្រ្តមួយចំនួន ដែលអាចនឹងបង្កបញ្ហាផ្សេងៗកើតឡើង ហើយយើងក៏បំផុសឱ្យប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលរួមរាយការណ៍អំពីសកម្មភាពល្មើសច្បាប់ ហើយយើងក៏បានធ្វើការចូលរួមបំផុសចលនាប្រជាការពារ ដែលជាជំនួយសមត្ថកិច្ច ដើម្បីធ្វើការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់។ ក្នុងនោះយើងក៏បើកទ្វារទៅរដ្ឋបាលប៉ុស្តិ៍ ២៤ម៉ោងលើ ៧ ថ្ងៃដើម្បីទទួលព័ត៌មាននិងពាក្យបណ្ដឹងផ្សេងៗពីប្រជាពលរដ្ឋ ហើយក៏សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីការពារតំបន់រមណីយដ្ឋាន ដែលជាកន្លែងទស្សនកិច្ចរបស់ភ្ញៀវជាតិនិងអន្តរជាតិ»។

បើតាមលោកកតេង ច័ន្ទណាត ក្រៅពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ សឹករងខេត្ត ដែលជាកម្លាំងក្នុងចំណុះគណៈបញ្ជាការឯកភាព ខេត្តសៀមរាប រួមទំាងមានអង្គភាពពីរដែលស្ថិតនៅក្រោមចំណុះ អគ្គស្នងការនគរបាលជាតិ នៅក្នុងទឹកដីខេត្តសៀមរាប ដោយ ទី១គឺនាយកដ្ឋានការពារបេតិកភណ្ឌ និងទី២ គឺនគរបាលទេសចរណ៍ បានធ្វើការយ៉ាងស្អិតល្មួតជាមួយកងកម្លាំងនគរបាលខេត្តសៀមរាប ក្នុងការថែរក្សាសុខសុវត្ថិភាព ជូនភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាការថែរក្សាកន្លែងមណ្ឌលវប្បធម៌ឬក៏ទីកន្លែងប្រាសាទនានានៅក្នុងខេត្តសៀមរាបផងដែរ៕

Read Previous

ថ្ងៃនេះខួបទី៣៧ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់សម្តេចហ៊ុន សែន

Read Next

សម្ដេចហ៊ុន សែន និងភរិយា បានចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ រួចហើយ