ព័ត៌មានទាន់ហេតុការណ៍ :

លោក​ជា សុផារ៉ា ឧបត្ថម្ភថវិកាដល់សិស្សប្រលងជាប់បាក់ឌុប​ ​ជាង១៥០០នាក់​

ចាប់រំលោភ​ សម្រួលគ្នាបញ្ចប់រឿង ត្រឹម២ពាន់ដុល្លារ ប៉ូលិសស្រុកស្ទោង ទារទឹកតែ១៣០០$

ប៉ូលិសរកមិនឃើញ ទីតាំងជល់មាន់ នៅក្រុងសៀមរាប

សម្ដេចហ៊ុន សែន អះអាងថា ថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បំភ្លឺ ករណីលោក លី ឌីនូរី លាឈប់និងចោទប្រកាន់

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ មនុស្ស៦៣នាក់ និងរបួស៦២នាក់ រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ករណីលោក លី ឌីនូរី ប្រកាសលាឈប់ពីមន្ត្រីរាជការ៖ អភិបាលខេត្តបាត់ដំបងថា ពេលគេពង្រឹងវិន័យការងារ គាត់បែរជាមានប្រតិកម្ម….

នាយករដ្ឋមន្ត្រី អញ្ជើញបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

លោក លី ឌីនូរី លាឈប់ពីក្របខណ្ឌមន្ត្រីស៊ីវិលក្រសួងមហាផ្ទៃ ដោយលើកឡើងថាមិនពេញចិត្តទៅនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង

លោក ហ៊ុន ម៉ានី៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​ នៅ​កណ្តាល​ល្ខោន​ អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មុន​

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ម៉ោង ៣:២៩ ល្ងាច
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

អ្នកលក់មាន់អាំង នៅស្រុកបាគង អាចរកប្រាក់ចំណូល បានពី ២០ ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

J7 Estate
រោងម៉ាស៊ីនកិនស្រូវ នួន ឆាង
កែវ តា សំអាងការ

ខេត្តសៀមរាប៖អ្នកលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី ២០ ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ។

ប្អូនស្រីឈ្មោះ ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង នៅចំណុចផ្លូវជាតិលេខ៦ ក្បែរ គល់ ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បានលើកឡើងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគ កន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ដែលការប្រកបមុខរបរលក់មាន់អាំងនេះ គឺប្អូនលក់អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដែលកាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ ផ្គង់ជីវភាពគ្រួសារបានប្រសើរ ដូច្នេះទើបប្អូនសម្រេចចិត្តផ្លាស់ប្តូរពីការងារ ហើយងាកមករកស៊ីការលក់មាន់អាំងវិញ។

ប្អូនស្រីឈ្មោះ ចាប ច្រៀប បានឲ្យដឹងទៀតថា ជាការពិតណាស់សម្រាប់ថ្ងៃធម្មតា ពួកយើងអាចលក់មាន់អស់ចាប់ពី ៣០ក្បាល រហូតទៅដល់ ៤០ក្បាល ក្នុងមួយថ្ងៃៗ តែបើថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬក៏ថ្ងៃបុណ្យទាននានា ពួកយើងអាចលក់បានរហូតដល់ទៅចំនួន១០០ក្បាលជាងឯណោះ ដែលជាមធ្យមយើងអាចរកប្រាក់ចំណូលបានពី២០ ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃបានយ៉ាងសុខស្រួល។

លោក ហេង សុខលី ជាអ្នកប្រកបមុខរបលក់មាន់អាំង ដែរនោះ បានបង្ហាញនូវទស្សនៈស្រដៀងៗគ្នាថា យើងបានរកស៊ីលក់មាន់អាំងនេះ ជាច្រើនឆ្នាំមកហើយ យើងឃើញថាមុខរបមួយនេះ វាមិនស្រួលហើយក៏មិនពិបាកណាស់ណាដែរ តែយើងទទួលបានកម្រៃទៅតាមភ្ញៀវដែលមកហូបនៅទីនេះផ្ទាល់តែម្តង បើមានភ្ញៀវច្រើនយើងលក់ដាច់បានច្រើន បើតិចលក់បានតិចប៉ុណ្ណោះឯង ប្រាក់ចំណូលដែលបានមកពីការលក់មាន់អាំង គឺយើងបានបែងចែកសម្រាប់ប្រាក់ខែបុគ្គលិក សម្រាប់ឲ្យកូនរៀនសូត្រ នឹងទូទាត់ប្រាក់ដើមដែលយើងបានចំណាយទៅលើគ្រឿងឧបភោគបរិភោគ ក្រៅពីនោះ នៅសល់ប៉ុន្មាន គឺទុកធ្វើដើមទុនបន្តមុខរបនេះទៀត ។

លោក ហេង សុខលី បានបន្ថែមថា ពាក់ព័ន្ធនឹងផ្នែកសេវាកម្មនោះ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ កន្លែងយើងមានការរាក់ទាក់ចំពោះភ្ញៀវជានិច្ច ជាពិសេស មានរសជាតិឆ្ងាញ់ មានតម្លៃ សមរម្យ មានអនាម័យល្អ និង បរិស្ថានល្អ ហើយសម្ភារៈសម្រាប់បម្រើឲ្យការវិចខ្ចប់នោះ គឺយើងប្រើដោយស្លឹកឈូកដ៏ប្រណិត ដែលមើលទៅគួរឲ្យទាក់ទាញ។

សូមរំលឹកថា មុខរបរលក់មាន់អាំងនេះ គឺជាមុខ របរមួយដែលអាជ្ញាធរខេត្តសៀមរាប តែង តែបានគិតគូរ និង យកចិត្តទុកដាក់ ជាពិសេស ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២០ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត បានរៀបចំជាព្រឹត្តិការណ៍សម្រាកសៀមរាប ដោយមានកម្មវិធីកម្សាន្ដៗជាច្រើន ក្នុងនោះ ក៏មានកម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាបផងដែរ។ ដោយមាន ចុងភៅមកពីតំណាង១២ ក្រុង ស្រុក បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយមានគណៈកម្មការដាក់ពិន្ទុផងដែរ។
ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ , ខណ:លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣ ហើយសម្រាប់ពានរង្វាន់ក្នុងការប្រកួតនោះ៖ ក្រុមលេខ១ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល ,ក្រុម លេខ២ ទទួលបានពាន១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១,៥លានរៀល និងក្រុមលេខ៣ ទទួលបាន ពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១លាន។

ប្រការដែលជាកិត្តិយសបំផុតសម្រាប់កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាបនោះ គឺ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមភ្លក់រសជាតិ មាន់អាំងឆ្ងាញ់ជាងគេ ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតម្ហូបអាហារនោះ៕SRPអត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត

Read Previous

សម្ដេចហ៊ុន សែន និងភរិយា បានចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ រួចហើយ

Read Next

លោកហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការ សឹករងបរសេដ្ឋ