ព័ត៌មានទាន់ហេតុការណ៍ :

- សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ៣:១៣ ល្ងាច

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបរទេសម្នាក់ ក្រោយយកញញួរវាយ ស្ត្រីខ្មែរ បណ្ដាលឱ្យរងរបួសធ្ងន់

J7 Estate

ខេត្តសៀមរាប៖ជនបរទេសម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនភ្លាមៗ បញ្ជូនយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកញញួរវាយជនរងគ្រោះ)។

ហេតុការណ៍អំពើហិង្សា បានកើតឡើង នៅវេលាម៉ោង១៧និង ២០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោក តូច សុគន្ធ បានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ថា៖ ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

លោក តូច សុគន្ធ បានបន្តថា ករណីនេះជនសង្ស័យ បានធ្វើសកម្មភាព យកញញួរក្បាលដែកដងជ័រ វាយទៅលើជនរងគ្រោះ ឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើចំនួន០៣ញញួរ (១ញញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឲ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ ២ញញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ)។

ទោះជាយ៉ាងណាពាក់ព័ន្ធនឹងករណីហិង្សាទៅលើស្ត្រីខ្មែរ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ
យ៉ាងដូច្នេះ មិនទាន់ដឹងមូលហេតុ
ចំពោះហេតុការណ៍ នេះនៅឡើយទេ ដោយជនសង្ស័យ មិនត្រូវបានសារភាព នៅពេលសមត្ថកិច្ចសាកសួរនៅស្នងការខេត្តសៀមរាប។

បើតាម លោក តូច សុគន្ធ រហូតដល់ល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ ត្រូវបានលោក ស៊ាង ណារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕SRP

Read Previous

ក្រុមហ៊ុន PNT រងការរិះគន់ថា កំពុងបំផ្លាញព្រៃឡង់ យ៉ាងធ្ងន់ធ្ងរ

Read Next

សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត