ព័ត៌មានទាន់ហេតុការណ៍ :

- សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ៣:៤៤ ល្ងាច

ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន

J7 Estate

ខេត្តសៀមរាប៖បុរសម្នាក់មុខសញ្ញាឆក់ទូរស័ព្ទ នៅក្រុងសៀមរាប ដ៏សកម្មត្រូវបានឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដោយ
នគរបាលសៀមរាប សហការជាមួយប៉ុស្តិ៍គោកចកប្រជាការពារ។

អធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានឲ្យដឹងថាជនសង្ស័យ ឈ្មោះសូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពីតប្រាកដ មានស្រុកកំណើតនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាមុខសញ្ញាសកម្មពាក់ព័ន្ធឆក់ទូរស័ព្ទ។

លោកដា ចំរើន បានបន្តថា ជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនរងគ្រោះចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំ ខណៈពេលដែរជនរងគ្រោះ បានឲ្យទូរស័ព្ទ ទៅកូនឈ្មោះហ៊ន់ តេកហុង ភេទប្រុស អាយុ១២ឆ្នាំដើម្បីសិក្សាតាមអនឡាញ។

លោក ដា ចំរើន បានបញ្ជាក់ថា ជនសង្ស័យ បានឆ្លើយសារភាពថារូបគេ ពិតជាបានជិះម៉ូតូមកឆក់ទូរស័ព្ទ ជនរងគ្រោះពិតប្រាកដមែន ហើយធ្លាប់បានធ្វើសកម្មភាពឆក់ នៅក្នុងក្រុងសៀមរាប បានចំនួន៥លើក ផងដែរ។

ក្រោយបានសាកសួរ សមត្ថកិច្ច បានបញ្ជូនសំណុំរឿងទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Read Previous

សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ

Read Next

ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង