ព័ត៌មានទាន់ហេតុការណ៍ :

- សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ៣:០៤ ល្ងាច

សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ

J7 Estate

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា រួមសហការជាមួយសារព័ត៌មានអេឡិចត្រូនិក ថ្មីៗនៅថ្ងៃចន្ទនេះ បានធ្វើពិធីបើកសម្ពោធសៀវភៅ ដែលមានចំណងជើងថា(អ្នកថែអង្គរ)ចំនួន៥០០០ក្បាល ដែលទើបតែបោះពុម្ពរួចរាល់ នៅមុខប្រាសាទអង្គរវត្ត។

សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ លោក គី សុខលីម បានថ្លែងនៅក្នុងពិធីបើកសម្ពោធសៀវភៅអ្នកថែអង្គរនោះថាបន្ទាប់ពីរូបលោកបានជួបសន្ទនាជាច្រើនលើក ជាមួយលោកឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ភាគីទាំងពីរក៏បានផុសចេញនូវគំនិតរួមគ្នាសរសេរជាសៀវភៅនេះឡើង ក្នុងបំណងដើម្បីលើកទឹកចិត្ត និងដឹងគុណដល់អ្នកថែអង្គរទាំងឡាយព្រមទាំងដឹងគុណដល់ដូនតាខ្មែរ ដែលជាអ្នកបានកសាងប្រាសាទជាច្រើនផងដែរ។

លោក គី សុខលីម មានប្រសាសន៍ទៀតថានៅក្នុងសៀវភៅអ្នកថែអង្គរ ដែលបានបោះពុម្ពផ្សាយរួចហើយនេះ អ្នកនិពន្ធចង់បង្ហាញអំពីជីវប្រវត្តិនិងជំនាញរបស់មនុស្សជាច្រើនរូប ដែលបានធ្វើការងារថែរក្សាអង្គរ ខ្លះបានធ្វើការរយៈពេលជាង២០ឆ្នាំនិងខ្លះទៀតបានធ្វើការងារពាក់ព័ន្ធនិងការថែរក្សាអង្គររយៈពេល៣០ឆ្នាំមកហើយ។

សៀវភៅអ្នកថែអង្គរ ដែលមានកម្រាស់ជាង២០០ទំព័រនោះ បានបង្ហាញតួអង្គ អ្នកថែអង្គរមកពីមជ្ឈដ្ឋានផ្សេងៗគ្នាចំនួន១៥រូប ដោយអ្នកថែអង្គរទាំងនោះ មានប្រវត្តិនិងជំនាញផ្សេងៗពីគ្នា ដូចជាអ្នកនរវិទូ អ្នកបុរាណវិទ្យា ស្ថាបត្យករ អ្នកជំនាញខាងរៀបថ្មអង្គរ អ្នកជំនាញផលិតដាវបុរាណ អ្នកជំនាញខាងព្យាបាលថ្មប្រាសាទ អ្នកជំនាញខាងជួសជុលឥដ្ឋ របស់ប្រាសាទ អ្នកជំនាញខាងធ្វើឧបករណ៍ភ្លេងខ្មែរ អ្នកកសិកម្មនៅក្នុងតំបន់អង្គរនិងអ្នកសិល្បៈចម្លាក់ស្បែកបន្តពីវប្បធម៌អង្គរជាដើម។

ប្រធានក្រុមដឹកនាំការស្រាវជ្រាវនិងប្រមូលឯកសារ ដើម្បីយកមកសរសេរសៀវភៅ លោក សៅ ផលនិស្ស័យឱ្យដឹងថា ទម្រាំតែផលិតបានសៀវភៅអ្នកថែរក្សាអង្គរនេះឡើង ក្រុមការងាររបស់លោកបានចាប់ផ្ដើមធ្វើការងារតាំងពីអំឡុងចុងឆ្នាំ២០២០មក ដោយត្រូវធ្វើដំណើរពីទីក្រុងភ្នំពេញ មកកាន់ខេត្តសៀមរាបជាច្រើនលើកច្រើនសារ ដើម្បីប្រមូលយកឯកសារពាក់ព័ន្ធនានា។ ការខិតខំក្នុងការបង្កើតឱ្យចេញជាសៀវភៅនេះឡើង គ្មានបំណងអ្វីក្រៅពីការចង់បង្ហាញឱ្យសាធារណជន បានដឹងអំពីការងារថែរក្សាអង្គរដ៏ច្រើន ហើយក៏ចង់បង្ហាញកេរ្តិ៍ឈ្មោះនិងកិត្តិយសរបស់អ្នកធ្វើការងារថែរក្សាអង្គរទាំងឡាយ ដើម្បីឱ្យសក្តិសមនិងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ផងដែរ។

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានកោតសរសើរចំពោះស្នាដៃនិពន្ធសៀវភៅអ្នកថែអង្គរនេះ ដោយលោកមានប្រសាសន៍ថា ការចងក្រងជាសៀវភៅនេះឡើង គឺជាបេសសកកម្ម មានគោលដៅច្បាស់លាស់ហើយក៏ជាវិថីដែលផ្សាភ្ជាប់ ការយល់ដឹង ការអបរំ លើទស្សនវិស័យរួមគ្នារវាងអាជ្ញាធរជាតិអប្សរានិងសារព័ត៌មានអេឡិចត្រូនិកថ្មីៗដែរ។

លោកឡុង កុសល មានប្រសាសន៍ទៀតថា វត្តមានរបស់អ្នកថែអង្គរ គឺមានសារៈសំខាន់បំផុត ប្រសិនបើមិនមានពួកគាត់ទេ គឺការងារជាច្រើន ដូចជាការជួសជុលការជួយសង្គ្រោះប្រាសាទបុរាណនិងការអភិរក្សរមណីយដ្ឋាននានាប្រាកដជាមិនមានលទ្ធផលល្អ រហូតមកដល់ពេលនេះឡើយ។ «យើងមានតួអង្គអ្នកថែអង្គរជាច្រើន មិនមែនមានតែត្រឹមបង្ហាញនៅក្នុងសៀវភៅនេះទេ ក៏ប៉ុន្តែយើងត្រូវការពេលវេលាថែមទៀត ក្នុងការបង្ហាញតួអង្គអ្នកថែអង្គរឱ្យបានច្រើននាក់នោះ។

សៀវភៅអ្នកថែអង្គរបានបោះពុម្ពផ្សាយជាលើកដំបូង ចំនួន៥០០០ក្បាល ជាភាសាខ្មែរ ហើយនៅពេលអនាគត ក្រុមអ្នកនិពន្ធគ្រោងនឹងបកប្រែសៀវភៅនេះ ទៅជាច្រើនភាសាដូចជាភាសាអង់គ្លេស ភាសាចិននិងភាសានៅក្នុងតំបន់ប្រជាជាតិអាស៊ីអគ្នេយ៍ (ASEAN)ជាដើម។

លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ឱ្យដឹងទៀតថាស្នាដៃនិពន្ធ ដែលសហការជាមួយនិងអាជ្ញាធរជាតិអប្សរា មិនមែនមានតែសៀវភៅអ្នកថែអង្គរតែមួយនេះទេ គឺនៅពេលខាងមុខដ៏ខ្លី ក្រុមរបស់លោកគ្រោងនឹងបោះពុម្ពផ្សាយសៀវភៅថ្មីមួយទៀត ដែលមានចំណងជើងថា(លើសពីអង្គរ)៕SRP

Read Previous

រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង

Read Next

លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត