ព័ត៌មានទាន់ហេតុការណ៍ :

- លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត - ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបរទេសម្នាក់ ក្រោយយកញញួរវាយ ស្ត្រីខ្មែរ បណ្ដាលឱ្យរងរបួសធ្ងន់
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ១:៥៨ ល្ងាច

សម្ដេចហ៊ុន សែន៖ សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់

J7 Estate

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ប្រទេសមួយអាចទទួលបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណា កុំឱ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្តដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន។

មានប្រសាសន៍យ៉ាងដូច្នេះនៅវិមានសន្តិភាព នៅថ្ងៃអង្គារ នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម បណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម។

ក្នុងជំនួបនេះ ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ ឯកឧត្តមបានចាត់ទុកថា កម្ពុជាជាប្រទេសមួយឋិតនៅក្នុងបេះដូងរបស់ឯកឧត្តម ដែលជាប្រទេសមួយដែលឯកឧត្តមបានគិតថាមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា ដែលជាទីគោរព ជាទីគំរូសម្រាប់ពិភពលោក។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត មហាម៉ាត់ ឌុលការីម បានសម្ដែងនូវការអបអរសាទរជូនដល់ ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម បានបន្ថែមថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត រីករាយណាស់ជាមួយ ការគោរព និងស្រឡាញ់ ការដឹកនាំរបស់សម្ដេចតេជោ ហើយនឹងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែក នៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង៕SRP

Read Previous

ក្រោយមានដើមឈើបាក់ រលំសង្កត់រថយន្ត អាជ្ញាធរអប្សរា ចេញសេចក្ដីជូនដំណឹង កាត់ដើមឈើ ដែលមានហានិភ័យខ្ពស់

Read Next

សម្ដេច ស ខេង ស្នើឱ្យអ្នកចាញ់ឆ្នោត «បង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ»