ព័ត៌មានទាន់ហេតុការណ៍ :

- សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ៣:៣៤ ល្ងាច

សម្ដេច ស ខេង ស្នើឱ្យអ្នកចាញ់ឆ្នោត «បង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ»

J7 Estate

PhotoCollage 1655804289002 srpostnews scaledខេត្តបាត់ដំបង៖ភ្ជាប់នឹងសំណើរឱ្យលុបបំបាត់ វប្បធម៌ចោទស្មានៗនោះដែរ សម្ដេច ស ខេង ក៏បានស្នើឱ្យអ្នកចាញ់ឆ្នោត បង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា «ពីមុនយើងធ្វើសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ឋ មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញមានអញអត់ឯង។តែយើងមិនមែនគូបក្ខដិបក្ខទេ យើងជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ ធ្វើការជាមួយគ្នា»។

សម្ដេចស ខេង បានមានប្រសាសន៍ ពាក់ព័ន្ធនឹងការចោទថា លួចសន្លឹកឆ្នោត ចោទថា ការបោះឆ្នោត មិនត្រឹមត្រូវ តែគណបក្ស ដែលចោទនោះ បានទទួលយកលទ្ធផលបោះឆ្នោតនោះ។ សម្ដេចបានចាត់ទុកការនិយាយ និងទង្វើនោះថារឿងមិនត្រឹមត្រូវ និងជាវប្បធម៌នយោបាយ មួយគួរបញ្ឈប់ ដោយបន្ថែមថា «នេះជាបន្ទាត់នយោបាយរបស់គាត់ ឱ្យតែចាញ់គាត់ថាអ៊ីចឹង តាមមើលអ៊ីចឹង! លេងអាចក្បួនហ្នឹងអត់បានទេ វប្បធម៌ហ្នឹងមួយដែលខ្ញុំស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត[…] ចង់និយាយថា បើគ្រាន់តែចោទស្មានៗអ៊ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»។

នៅពេលមានប្រសាសន៍អំពីសារៈសំខាន់ គ.ជ.ប សម្ដេច ស ខេង បានលើកឡើងពីការចោទសួរមួយចំនួនដែលថាតើការបោះឆ្នោតនេះ ធានាអព្យាក្រឹត្យដែរទេ បើសមាជិក គ.ជ.ប មានប្រភពចេញតែពីគណបក្សប្រជាជនកម្ពុជា។

សម្ដេច ស ខេង បានចាត់ទុកសំនួរខាងលើនេះ ជាសំណួរខុស និងជាសំណួរ ដែលតាំងឡើយដោយមនោសញ្ចេតនា ណាមួយ ព្រោះបច្ចុប្បន្ន ថ្នាក់ដឹកនាំ គ.ជ.ប មានសមាសភាពមកពីប្រភពចម្រុះ ខណៈច្បាប់បានតម្រូវឱ្យលាលែងពី គណបក្សនយោបាយ និងមានការតព្វកិច្ចអនុវត្តតាមច្បាប់។ សម្ដេចចោទជាសំណួរថា តើ អតីតសមាជិក គ.ជ.ប ដែលដើរចេញដោយសារអតីត គណបក្សសង្គ្រោះជាតិរំលាយនោះ ជាការបង្ហាញអព្យាក្រឹត្យឬយ៉ាងណា? សម្ដេចបន្ថែមថា «អត់មាននរណា បណ្ដេញគាត់ទេ គាត់ដេញខ្លួនគាត់ ហើយមានន័យថា គាត់ហាក់ដូចជាអារម្មណ៍គាត់នៅលើគណបក្សគាត់ គាត់អត់ទាន់ប្រកាន់ជំហរអព្យាក្រឹត្យ»។

សម្ដេចស ខេង ក៏បានមានប្រសាសន៍អំពីវឌ្ឍនភាពនៃដំណើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីពេលថ្មីៗ ដែលក៏ជាផ្នែកមួយនៃកំណែទម្រង់ ថ្នាក់ក្រោមជាតិ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ សម្ដេចបានបង្ហាញមោទកភាពចំពោះ ប្រជាពលរដ្ឋ ដែលបានគាំទ្រដំណើរការបោះឆ្នោត ដោយអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកុះករ ជាមួយភាពកាន់តែចាស់ទុំខាងនយោបាយ។

សម្ដេច ក៏បានស្នើប្រជាពលរដ្ឋ នៅមូលដ្ឋាន ដែលមាននិន្នាការគាំទ្រ គណបក្សផ្សេងៗ គ្នានាអំឡុងពេលបោះឆ្នោត កន្លងទៅនោះ សូមបង្កើនការផ្សះផ្សាររាប់អានគ្នា មានសាមគ្គីភាពជាមួយគ្នា និងគោរពការដឹកនាំ ការសម្រេចចិត្តរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោត ដាច់ ឬមានសំឡេងភាគច្រើន។

សម្ដេចក៏ស្នើក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះឆ្នោត ខិតខំរួមគ្នាបំពេញភារកិច្ចបំរើ ប្រជាពលរដ្ឋដោយគ្មានការរើសអើង មិនត្រូវផ្លែផ្កាឱ្យអ្នកចាញ់ ឬក្រុមសំឡេងភាគតិច ប៉ុន្តែរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរដូចគ្នា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិបាត់ដំបង៕SRP

Read Previous

សម្ដេចហ៊ុន សែន៖ សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់

Read Next

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ករណីដឹកជញ្ជូនអាវុធខុសច្បាប់និងឆបោក