ព័ត៌មានទាន់ហេតុការណ៍ :

- សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ៣:២៥ ល្ងាច

ខេត្តបាត់ដំបង កំពុងអភិរក្សអគារបុរាណ អាចរកចំណូល តាមរយ: ភ្ញៀវទេសចរមកទស្សនាកម្សាន្ត

J7 Estate

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពិតណាស់រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ ដល់អាការចរស៊ីវិល ឱ្យធ្វើការកែលំអ អាកាសយានដ្ឋាបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋាន ប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ។

លោកសុខ លូ បានបន្តថា ខេត្តបាត់ដំបង ក៏មានផ្សារមួយដែលជាសំណង់ តាំងពីសម័យអាណានិគមបារាំង ដែលកំពុងជួបប្រទះហានិភ័យ ដែលក្នុងនោះលោកបានសំណូមពរដល់ប្រទេសបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំង ប្រចាំ ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពជួយដល់សំណង់អគារនេះ តាមលទ្ធភាពជាក់ស្ដែង ហើយថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកម្សាន្ត។

លោក សុខ លូ បានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការខិតខំ ក្នុងការថែរក្សាសំណង់អគារបុរាណ មួយនេះ តែក៏មានបញ្ហាមួយចំនួនដែលពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស និងថវិកាមួយចំនួនដើម្បីអភិវឌ្ឍន៍តំបន់អភិរក្សទាំងនេះ។

លោកបានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការហាមឃាត់ ប្រជាពលរដ្ឋដែលបានធ្វើការជួសជុល ផ្ទះដែលជាសំណង់បុរាណ ដោយខុសពីទម្រង់ដើម នៃអគារ ដោយក្នុងនោះយើង នឹងធ្វើការពិនិត្យលទ្ធភាពដល់ផ្ទះដែលបានកែប្រែខុសពីទម្រង់ដើម។

លោកបានបន្ថែមថា ខេត្តបាត់ដំបង នៅមានបញ្ហាផ្សេងទៀត គឺកង្វះរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលរដ្ឋបាលខេត្តកំពុងធ្វើការគិតគូរ ស្វែងរកអ្នកវិនិយោគ លើវិស័យនេះ ដើម្បីយើងមានលទ្ធភាព កែច្នៃផ្លែឈើ នាំចេញទៅក្រៅប្រទេសបានយ៉ាងងាយស្រួល។

លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំព្យាយាម ក្នុងការថែរក្សាសំណង់អគារបុរាណ នានា ដែលកសាងឡើងតាមសម័យអាណានិគមនិយមបារាំង និងបានធ្វើការជួសជុល ជាអន្លើកន្លែងដែលការខូចខាត ដើម្បីរក្សានូវសំណង់អគារបុរាណ នោះ បានល្អប្រសើរ ដោយក្នុងនោះដែរ។

លោ ក៏បានមានការចាប់អារម្មណ៍ទៅលើគម្រោង ដែលដាក់ឱ្យដំណើរការឡើងវិញ អាកាសយានដ្ឋានបាត់ដំបង ដែលនេះគឺជាផ្លូវមួយឈានទៅរកដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងបង្កឱ្យមានការលើកស្ទួយ នៅក្នុងវិស័យដឹកជញ្ជូននៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។

លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានបន្តទៀតថា ទាក់ទងទៅនឹងការអភិរក្សសំណង់បេតិកភណ្ឌក៏យើងបានធ្វើការគិតគូផងដែរនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន តែអ្វីដែលយើងត្រូវដឹងគឺផែនការអភិវឌ្ឍន៍ និងអភិរក្ស សំណង់បេតិកភណ្ឌ សតវត្សន៍ទី២០ ដែលយើងត្រូវធ្វើការសិក្សាអំពីប្លង់លំអិតជាមុនសិនផងដែរ និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង។

លោកបានបន្តទៀតថា ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអភិវឌ្ឍ ឱ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យមកខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកសុខ លូ មានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃពុធ ម្សិលមិញ៕SRP

Read Previous

រថយន្ត៣គ្រឿង បុកបន្តគ្នា នៅស្រុកប្រាសាទបាគង បណ្ដាលឲ្យមនុស្សចំនួន៤នាក់រងរបួស

Read Next

សម្តេច ហេង សំរិន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា