ព័ត៌មានទាន់ហេតុការណ៍ :

- សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង - ឆក់ទូរសព្ទ នៅក្រុងសៀមរាប ដ៏សកម្ម ត្រូវបានឃាត់ខ្លួន - សម្ដេច ស ខេង៖ នៅលើពិភពលោក មិនអាច គណបក្សណាយកបាន ការគាំទ្រពីប្រជាពលរដ្ឋ មួយរយភាគរយនោះទេ - ឃាត់ខ្លួន នារីស្រស់ស្អាតម្នាក់ នៅក្រុងសៀមរាប ករណីលួចលុយអាជីវករ ជាង៥ពាន់ដុល្លារ - សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត
ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ៣:០២ ល្ងាច

សម្តេច ហេង សំរិន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា

J7 Estate

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយ:ការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរម្យនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើង។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជំរុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណៈនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។

សម្តេចបានមានប្រសាសន៍បញ្ជក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨ រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល។

សម្តេចហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៅវិមានរដ្ឋសភា នៅថ្ងៃពុធម្សិលមិញ។

ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានទទួលការអនុញ្ញាតពីសម្តេចប្រធានរដ្ឋសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ក្នុងការកសាងបាននូវសុខដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើឱ្យបងប្អូនខ្មែរឥស្លាមរស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនា ដទៃទៀត ដែលជាគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។

ឯកឧត្តមបណ្ឌិតបានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សម្តេចហេង សំរិន មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាជួបសម្តែងការគួរសមជាសម្តេចនាពេលនេះ។

សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង អង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក៕SRP

Read Previous

ខេត្តបាត់ដំបង កំពុងអភិរក្សអគារបុរាណ អាចរកចំណូល តាមរយ: ភ្ញៀវទេសចរមកទស្សនាកម្សាន្ត

Read Next

មន្ត្រីគ្រោងស្តារស្ទឹងសៀមរាប ជំហានទី២ ដើម្បីបញ្ចៀសទឹកលិចក្រុង