ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីពាក់ព័ន្ធនៅថ្ងៃពុធ ម្សិលមិញបានបើកកិច្ចប្រជុំពិនិត្យគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវ៉ាត់ក្រុងរហូតទៅដល់ចុងស្រុក។
កិច្ចប្រជុំធ្វើឡើងនៅរដ្ឋបាលខេត្ត ក្រោមវត្តមាន លោកទៀ សីហា អភិបាលខេត្ត និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២។
សូមបញ្ជាក់ថា គម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ ក្រោមឥណទានសម្បទាន របស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ផ្តោតលើការរៀបចំស្តារស្ទឹងសៀមរាប ដើម្បីបញ្ចៀសទឹកលិចក្រុងសៀមរាប។
សូមជម្រាបថា ការស្តារស្ទឹងជំហាន ទី២នេះ គឺចាប់ពីចំណុចស្ពានក្រវ៉ាត់ក្រុងរហូតទៅដល់ចុងស្រុក ដែលការស្តារនេះគឺជារៀបចំសោភណ្ឌភាពស្ទឹងសៀមរាប ឱ្យមានភាពបៃតងនិងស្រស់បំព្រងថែមទៀត ជាពិសេសបញ្ចៀសការលិចទឹកក្នុងក្រុងសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម។
ជុំវិញគម្រោងស្តារស្ទឹងសៀមរាបជំហានទី ២នេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមចំណីស្ទឹង សូមចូលរួមសហការជាមួយអាជ្ញាធរ មានសត្ថកិច្ចដើម្បីរៀបចំស្ទឹងសៀមរាបឱ្យស្របតាមផែនការដែលបានគ្រោងទុក៕SRP





