ព័ត៌មានទាន់ហេតុការណ៍ :

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:២៥ ព្រឹក

សម្ដេចស ខេង សំណេះសំណាល ជាមួយក្រុមមន្ត្រី ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកមិញបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងថាវត្តមានរបស់សម្ដេចព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាឱកាសនេះ គឺជាការរួមគ្នាមកផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ដាអង្គភាព និងស្ថាប័នានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ ។

សម្ដេចក្រឡាហោមបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល ពិសេសក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្នុងសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងសមត្ថិកិច្ច និងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ រួមណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ បង្កលក្ខណៈសម្បត្តិជូនពលរដ្ឋរស់នៅតាមព្រំដែន និងពលរដ្ឋនៅក្នុងប្រទេសបានបំពេញការងារ អាជីវកម្ម និងធ្វើដំណើរចេញចូលប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។

សម្ដេចក៏បានគូសបញ្ជាក់អំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបាននិងកំពុងកើតមាននៅបណ្ដាប្រទេសស្ទើរពាសពេញពិភពលោក ស្របពេលដែលថ្នាំព្យាបាល និងវ៉ាក់សាំងបង្ការមិនទាន់ត្រូវបានប្រទេសណាមួយរកឃើញនៅឡើយ ។ សម្ដេចបានបន្ថែមថាថ្វីដ្បិតមានអ្នកជំងឺមួយចំនួនត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែពិភពលោកនៅតែមានក្ដីព្រួយបារម្ភខ្លាំងនៅឡើយ ព្រោះតែអត្រាអ្នកឆ្លងថ្មី និងអ្នកស្លាប់នៅតែបន្តមានកំណើន ។

សម្ដេចបានមានប្រសាសន៍ទៀតថាពេលនេះ ប្រទេសចិនដែលជាចំណុចកណ្ដាលនៃការផ្ទុះដំបូងជំងឺកូវីដ១៩ មានសភាពធូរស្បើយច្រើនហើយ ប៉ុន្តែវាបានប្រឈមខ្លាំងនៅតំបន់អឺរ៉ុប និងអាមេរិក ខណៈប្រទេសអាស៊ានក៏មានអ្នកជំងឺនេះគ្រប់ប្រទេសដែរ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ក្នុងនោះម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានអ្នកឆ្លងជំងឺនេះច្រើន និងកំពុងដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ រហូតដល់ដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នតែម្ដង ។

សម្ដេចបានគូសបញ្ជាក់ថាវិធានការចំបាច់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ គឺការកាត់បន្ថយការទំនាក់ទំនង និងជួបជុំគ្នារវាងពលរដ្ឋ និងពលរដ្ឋ ហើយមិនមែនតែប្រទេសផ្សេងទេ កម្ពុជាក៏បានអនុវត្តដែរ ដូចជាការបិទសាលារៀន បិទក្លឹបកំសាន្ត ខារ៉ាអូខេ និងទីកំសាន្តផ្សេងៗ ការផ្អាករៀបចំកម្មវិធីសាសនា កិច្ចប្រជុំ និងព្រឹត្តិការជួបជុំនានា ព្រមទាំងបានដាក់ចេញវិធានការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយៈគ្រប់មធ្យោបាយទាំងតាមបណ្ដាញទូរទស្សន៍ វិទ្យុ វេបសាយ និងតាមរយៈការចាក់មេក្រូចល័តតាមភូមិ ។

សម្ដេចបានគូសបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋដែលមានការសង្ស័យ រាជរដ្ឋាភិបាល គ្មានជម្រើសអ្វីក្រៅតែពីការនាំពួកគាត់យកទៅដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដាន និងពិនិត្យព្យាបាលឡើយ ហើយថាសម្រាប់ការដោះស្រាយបញ្ហានេះ ក្រៅតែពីមន្ទីរពេទ្យរដ្ឋដែលមានស្រាប់ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យអភិបាលខេត្តនានា រៀបចំទីកន្លែងសម្រាប់ការស្នាក់នៅដោយឡែក និងការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋរួចនៅតាមទីរួមខេត្តនីមួយៗ ដោយយកអគារសាលារៀន មជ្ឈមណ្ឌលរដ្ឋ និងសណ្ឋាគារមួយចំនួន។

ពាក់ព័ន្ធនឹងវិធានការណ៍បិទព្រំដែនគោកព្រំដែនគោកជាមួយប្រទេសថៃ និងវៀតណាម សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាថ្វីដ្បិតតែបានបិទការចេញចូលរបស់ពលរដ្ឋទាំងសងខាង ប៉ុន្តែបានអនុញ្ញាតសម្រាប់ការដឹកជញ្ជូនទំនិញចេញចូល ក្រោមលក្ខខណ្ឌរឹតបន្តឹងតាមគោលការណ៍សុខាភិបាល។ សម្ដេចក៏បានផ្ដល់ការពន្យល់ជាថ្មីទៀតដែរថាការសំរុកវិលចូលកម្ពុជាវិញពីសំណាក់ពលរដ្ឋខ្មែរនៅប្រទេសថៃកន្លងមក គឺដោយសារអាជ្ញាធរថៃបានសម្រេចបិទការដ្ឋានការងារមួយចំនួនផង ពួកគាត់មានការភ័យខ្លាចផងក៏សម្រុកវិលមកវិញ។

ពាក់ព័ន្ធនឹងការវិលត្រឡប់ចូលប្រទេសវិញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាគិតមកដល់ថ្ងៃម្សិលមិញនេះ នៅតែមានពលរដ្ឋខ្មែរពីប្រទេសថៃ ឡាវ និងវៀតណាម ធ្វើដំណើរចូលមកប្រទេសជាបន្តបន្ទាប់ ហើយយើងដាច់ខាតមិនអាចបដិសេធមិនឱ្យប្រជាពលរដ្ឋខ្មែរយើងវិលចូលប្រទេសបានឡើយ។ សម្ដេចបានបន្ថែមថាសម្រាប់ពលរដ្ឋដែលបានវិលទៅដល់ភូមិកំណើតហើយនោះ អាជ្ញាធរភូមិឃុំបានចុះស្រាវជ្រាវកំណត់អត្តសញ្ញាណពួកគាត់ និងបានស្នើសុំនៅដោយឡែកដើម្បីតាមដានសុខភាព។

ពាក់ព័ន្ធនឹងការវិលចូលប្រទេសវិញតាមច្រកទ្វារខេត្តបន្ទាយមានជ័យ សម្ដេចបានផ្ដល់ការណែនាំថាមន្ត្រីយើងទាំងអស់ត្រូវខិតខំបំពេញតួនាទីប្រកបដោយមានមនសិការខ្ពស់ក្នុងការទទួលបងប្អូនខ្មែរយើង ត្រូវប្រកាន់សីលធម៌ថ្លៃថ្នូរទន់ភ្លន់ មិនប្រើពាក្យសម្ដីគំរោះគំរើយ ឬបង្កការលំបាកដល់ពួកគាត់ ពីព្រោះពួកគាត់ជួបការលំបាកហើយទើបបានជាសម្រេចចិត្តវិលមកប្រទេសកំណើតវិញ។ សម្ដេចបានណែនាំឱ្យកំណត់អត្តសញ្ញាណពួកគាត់ឱ្យបានច្បាស់ដើម្បីងាយស្រួលតាមរកពួកគាត់ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថាគោលការណ៍សហប្រតិបត្តិការរវាងកម្ពុជា និងថៃ មិនមានការប្រែប្រួលនោះទេ ពោលគឺអ្វីដែលបានកើតឡើងនេះ គឺដោយសារគ្រាអាសន្នប្រឈមនឹងជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីទាំងសងខាងមានការយោគយល់ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាការពារផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។ សម្ដេចបានណែនាំឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យបន្តទំនាក់ទំនងផ្លាស់ប្ដូរព័ត៌មានជាមួយភាគីថៃ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ។

មុននឹងបញ្ចាប់សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ នឹងបន្តបំពេញបេសកម្មទទួលបានជោគជ័យ ពិសេសក្នុងស្ថានភាពទប់ស្កាត់ជំងឺកូវីដ១៩ ហើយនៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ សមហដេចក៏បានជូនថវិកា អង្ករ និងគ្រឿងបរិភោគមួយចំនួនទៀតជូនអង្គភាព និងស្ថាប័នពាក់ព័ន្ធដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន៕SRP

Read Previous

អាជ្ញាធរខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយ ទប់ស្កាត់ ការរីករាលដាល ជំងឺ កូវីដ១៩ ដល់មន្ត្រីមូលដ្ឋាន

Read Next

សម្ដេចហ៊ុន សែន ប្រាប់មន្ត្រីក្រោមឱវាទ ជួយផ្តល់ ជាស្បៀងអាហារ ដល់ ប្រជាពលរដ្ឋ ក្រីក្រ ក្នុងស្ថានភាព លំបាកនេះ