ព័ត៌មានទាន់ហេតុការណ៍ :

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

លោកតាអាយុ១០៤ឆ្នាំ បានចាក់វ៉ាក់សាំង ទទួលអំណោយលើកទឹកចិត្ត ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន

ធនាគារវឌ្ឍនៈ ផ្ដល់សម្ភារបរិក្ខារពេទ្យ​ ជូនអាជ្ញាធរខេត្តកំពង់ចាម ដេីម្បីរួមប្រឆាំងជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីខ្មែរ អរគុណជប៉ុន ដែលបានជួយកម្ពុជា ក្នុងការប្រឆាំងជំងឹកូវីដ និងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង

សម្ដេចស ខេង បង្ហាញលទ្ធផល ប្រឆាំងអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល៦ខែ

រដ្ឋមន្រ្តីខៀវ កាញារីទ្ធ៖ អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការងារដីធ្លី នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ

សម្តេចប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់ យ៉ាងគំហុក នៅភាគអាគ្នេយ៍ នៃប្រទេសបែលហ្សិក

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ៣:១៥ ល្ងាច

សម្ដេចស ខេង បញ្ជាឲ្យមន្ត្រី តាមចាប់ខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលគេចខ្លួន យកមកផ្ដន្ទាទោស តាមច្បាប់ ឱ្យបានជាដាច់ខាត

GoalPropertyService

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។
សម្ដេចក៏បញ្ជាថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងអស់រៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទដើម្បីធានាភាពត្រឹត្រូវ។
សម្ដេចបានមានប្រសាសន៍ថាអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់យានយន្តគ្រប់ប្រភេទកើនឡើងជារៀងរាល់ឆ្នាំ ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងខិតខំអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានដឹងពីការអនុវត្តច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែជាបញ្ហាស្មុគស្មាញ ពិសេសគ្រោះថ្នាក់ចរាចរណ៍បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បណ្ដាលឱ្យពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនជាច្រើន ។
ជាក់ស្ដែងបើប្រៀធៀបនឹងឆ្នាំ២០១៨ គឺនៅឆ្នាំ២០១៩កន្លងទៅ សម្ដេចបានមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៨៥៤លើក ស្មើនឹង២៦ភាគរយ ក្នុងនោះមានអ្នកស្លាប់២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករងរបួស១៣៧១នាក់ ស្មើនឹង២៩ភាគរយ។ ដូច្នេះហើយ ឆ្លើយតបនឹងកំណើននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចាប់ពីឆ្នាំ២០២០ ។ ដោយផ្អែកលើការសិក្សាលើឥរិយាបទនៃការគោរពច្បាប់ និងបទពិសោធន៍ពីក្រៅប្រទេស រាជរដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាណ៍ ដោយបង្កើនប្រាក់ពិន័យពី៣ទៅ៥ដង ដើម្បីជំរុញការគោរព និងអនុវត្ត ។
សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋមានការយោគយល់ចំពោះវិធានការច្បាប់ដ៏តឹងរឹងនេះ ហើយដើម្បីចៀសផុតពីការប្រឈមមុខនឹងច្បាប់ សូមប្រជាពលរដ្ឋ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងពាក់ព័ន្ធ អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបន្តចូលរួមគាំទ្រការផ្សព្វផ្សាយច្បាប់ និងកម្រិតទោសពិន័យអន្តរកាណ៍ នៃអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ។ ភាពត្រឹមត្រូវដែលសម្ដេចសំដៅដល់ការប្រកាន់ខ្ជាប់នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ ឱ្យមន្ត្រីក្រោមឱវាទទាំងអស់សក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក៏ត្រូវផ្ដល់រង្វាន់តាមការកំណត់របស់រដ្ឋ និងការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងក៏ត្រូវតែដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។
សារថ្លែងយ៉ាងដូច្នេះនៅ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកមិញ នាឱកាសសម្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕SRP

Read Previous

រថយន្តនេះ បុកផ្ដាច់ជីវិត មនុស្ស០២នាក់ នៅខេត្តកំពង់ធំ តៃកុងរត់គេចខ្លួន

Read Next

ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន អភិបាល រាជធានី-ខេត្ត ស្ដីពីវិធានការ គ្រប់គ្រង ប្រជាពលរដ្ឋ ខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃ ចូលមក ប្រទេសកម្ពុជាវិញ