ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖នៅទីបំផុត ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបធ្វើការនាំខ្លួន ក្រោយផ្សាយព័ត៌មានតាមបណ្ដាញសង្គម បំពុលថា ហូបពង ការពារ ជំងឺកូវីដ១៩។
ការនាំខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០២០
ដោយមានការឯកភាព ពីលោកស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធី ពីលោកកេីត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ក្រោមការនាំខ្លួនដោយនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ។
ស្ត្រីរូបនេះនេះបានបង្ហោះសារនូវវីដេអូ តាមបណ្ដាញសង្គម Tik Tok ដែលមានឈ្មោះ សុខ ឡី នូវព័ត៌មានមិនពិតខ្លឹមសារថា “នៅស្រុកខ្ញុំមានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថាក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើលទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។ ធម្មតាកូនង៉ា១ខួបទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃចេះនិយាយ អ្នកទាំងអស់គ្នាពួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល ” ដែលបានបង្ហោះកាលពីថ្ងៃទី២៦ខែមីនាម្សិលមិញ ហើយត្រូវបានគេយកវិដេអូនោះទៅ ផ្សាព្វផ្សាយបន្ត រហូតដល់មានអ្នក មើល 647,100 នាក់ ក្នុង TikTok ហើយ video ត្រូវបានគេយកមកបង្ហោះបន្តក្នុង Facebook និងមានអ្នកមើលដល់ 21,017 នាក់ ។ សរុប 668,117 នាក់បានមើល Video នេះ។ វីដេអូ និងខ្លឹមសារនេះបានអោយធ្វើអោយប្រជាពលរដ្ឋមានការ ជ្រុលច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និង សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា បានធ្វើការណែនាំអប់រំ និងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕SRP

