ខេត្តសៀមរាប៖បុរសពីរនាក់បើកម៉ូតូឌុបគ្នា ហើយទៅបុករថយន្តមួយគ្រឿងបណ្ដាលឲ្យរងរបួស។
ហេតុការណ៍បានកើតឡើងវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកC១២៥ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខសៀមរាប១R៣១៧៨ បានបុកជាមួយរថយន្ត ម៉ាកកាមរី ពណ៌ស្លែ សេរី៩៣ ពាក់ស្លាកលេខភ្នំពេញ២J៦៨៥៨ អ្នកបើកបរឈ្មោះរ៉េត រើន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាលអោយរបួស មនុស្ស០២នាក់
០១ឈ្មោះសឿម កុង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិមានជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)
០២/ឈ្មោះចាន់ គ្រីត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិមានជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប អ្នកជិះជាមួយ។
បច្ចុប្បន្ន អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ចំណែករថយន្ត និងម៉ូតូរក្សារទុកនៅអធិការនគរបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕SRP


