ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:១៩ ល្ងាច

ករណីភ្លើងឆេះព្រៃលិចទឹក នៅសង្កាត់ជ្រាវ ក្រុងសៀមរាប រកមុខអ្នកលួចដុតអត់ទាន់ឃើញ

ខេត្តសៀមរាប៖ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ រហូតដល់ថ្ងៃទី ២៨ខែមីនានេះរកមុខអ្នកលួចដុតមិនទាន់ឃើញនៅឡើយទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាភ្លើងឆេះព្រៃលិចទឹកនេះបានកើតមានជាច្រើនថ្ងៃមកហើយ ប៉ុន្តែការគ្រប់គ្រងចុះពន្លត់ នៅមិនទាន់បានជោគជ័យបានទាំងស្រុង។
ពាក់ព័ន្ធករណីភ្លើងឆេះព្រៃលិចទឹកនេះ
ក្រុមសមត្ថកិច្ចចម្រុះ បានសហការគ្នា ចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៣ថ្ងៃមកហើយ គិតត្រឹមយប់ថ្ងៃនេះ។ទីតាំងភ្លើងឆេះព្រៃនេះ ស្ថិតនៅក្នុងតំបន់ព្រៃខ្នងចំការ ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមប្រភពបានលើកឡើងថារហូតមកដល់យប់ថ្ងៃទី២៨នេះលទ្ធផលនៃកិច្ចអន្តរាគមន៍ចុះពន្លត់គ្រប់គ្រងបានប្រហែល%៦០ ប៉ុណ្ណោះ ហើយនឹងបន្តធ្វើនៅព្រឹកថ្ងៃទី២៩ស្អែកបន្តទៀត។
ជុំវិញករណីភ្លើងឆេះព្រៃនេះ លោកនួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់បានថ្លែងថា ឱ្យសមត្ថកិច្ចថ្នាក់ក្រោម ស្រាវជ្រាវ រកជនសង្ស័យដែលបង្កឲ្យមានភ្លើងឆេះនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែបើទោះបីមានការលើកឡើងពី
អភិបាលក្រុងយ៉ាងនេះក្ដី រហូតដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់បានចាប់ជនសង្ស័យណាម្នាក់ពាក់ព័ន្ធករណីនេះ នៅឡើយទេ។
សូមបញ្ជាក់ថាកន្លងទៅក៏មានករណីភ្លើងឆេះព្រៃនៅតំបន់ភូមិសាស្ត្រសង្កាត់ជ្រាវផងដែរ។ បើទោះបែបនេះក្ដី មជ្ឈដ្ឋាននានា សង្ឃឹមថាអាជ្ញាធរមូលដ្ឋាននិងចាត់វិធានការតឹងរឹងនិងស្រាវជ្រាវជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន៕SRP

Read Previous

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបឈើ នៅព្រំប្រទល់ ខេត្តព្រះវិហារ.កំពង់ធំ

Read Next

លោកហ៊ុន ម៉ានី ត្រូវបាន នគរបាលចរាចណ៍ ចាប់ផាកពិន័យ