ខេត្តសៀមរាប៖ម្ចាស់ផ្ទះជួល មួយកន្លែង នៅក្នុងក្រុងសៀមរាប ប្រកាសមិនយក ថ្លៃសេវាអ្នកជួលស្នាក់នៅ រយ:ពេល០៣ខែ។ នេះបើតាមការឲ្យដឹងពីលោកដឺមី។
លោកដឺមី បានសរសេរសារបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកថា(ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់ផ្ទះមួយមានបន្ទប់ជួលចំនួន១០បន្ទប់។ ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារតែមានជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះមិនយកថ្លៃបន្ទប់ជួលចំនួន៣ខែ ដោយចាប់ពីរខែនេះទៅ៕ សូមអរគុណ
សូមជំរាបផងដែរថាលោកដឺ មី ក៏ជាម្ចាស់អាជីកម្មលក់ម៉ូតូនៅខាងកើតស្តុបស្នាយលីង ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ០៦។ ទីតាំងលក់ម៉ូតូរបស់លោកដឺ មី យីហោគង់ សុខា។ បងប្អូនអាចទៅទិញម៉ូតូឬបង់រំលោះបានជាមួយហាងខាងលើផងដែរ៕SRP




