ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើទំព័រហ្វេស ប៊ុកថា៖ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំ បានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើត ដែលជាពេលវេលាសមស្របសម្រាប់ ការបកស្រាយដើម្បីដោះស្រាយចម្ងល់ របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថា ហេតុអី លោក ហ៊ុន សែន មានថ្ងៃកំណើត ពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។ តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារទី៥ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃ កំណើតទៅវិញ? ៥០ឆ្នាំមុនគឺនៅថ្ងៃ ៤ មេសា ១៩៧០ ខ្ញុំចូល ព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី ប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំ បានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើ ប្រវត្តិរូប។ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះ ខ្ញុំបានយកថ្ងៃ៤មេសាដែលជាថ្ងៃខ្ញុំចូល តស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា ១៩៥២។
ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើត តាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ ៨ខែមករា១៩៧៩ទើបដូរឆ្នាំមក១៩៥១វិញ។
ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១ វិញ? បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧មករា១៩៧៩ថ្ងៃ៨មករា១៩៧៩
យើងបានបង្កើតក្រុមប្រឹក្សាប្រជាជន បដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាល នាពេលនោះឡើង។ខ្ញុំត្រូវបានតែងតាំង
ជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិន ទាន់គ្រប់២៧ឆ្នាំផង។
ការដូរពីឆ្នាំ១៩៥២មក១៩៥១មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ទី២ខ្ញុំមិនព្រម ធ្វើការកែតម្រូវដោយសារអាយុជាង២៦ ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រី ផ្សេងទៀតដែលមានអាយុសុទ្ធតែជាង ៤០ឬជាង៥០ឆ្នាំ។
ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤មករា១៩៨៥ខ្ញុំក៏មិនព្រមកែ ទៀតដោយសារពេលនោះខ្ញុំក៏ទើបមាន អាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រី ក្មេងជាងគេនៅលើលោកនេះនាពេល នោះ។ នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសាដែល
ខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើ កងទ័ពតាមការអំពាវនាវរបស់ព្រះបិតា ជាតិសម្តេចព្រះនរោត្តមសីហនុ៕SRP
