ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៥:២០ ព្រឹក

អាជ្ញាធរ ខេត្តកំពង់ចាម ទទួល សម្លៀកបំពាក់ ៥ពាន់ កំប្លេ ពី រោងចក្រ កាត់ដេរ សាន់ស៊ូ

ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត នៅព្រឹកមិញបាន អញ្ជើញ ចុះ ទទួល សម្លៀកបំពាក់ ចំនួន ៥០០០ កំប្លេ ដែល ក្រុមហ៊ុន SUN HSU GARMENT Co.Ltd បាន ផ្ដល់ ជូន រដ្ឋបាល ខេត្ត កំពង់ចាម ដេីម្បី បន្ត ចែក ជូន ដល់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ក្នុងតំណាក់កាលដែលបង្កឡើងដោយជម្ងឺ កូវីដ១៩ ។

ពិធីប្រគល់ និង ទទួល នេះ នៅរោងចក្រកាត់ដេរសាន់ស៊ូ ស្ថិត ក្នុង ឃុំ ខ្វិត ធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ប្រតិភូអមដំណើរ បាន ធ្វើ ការត្រួត ពិនិត្យ លេី ឧបករណ៍ តាម ដាន សុខភាព ដេីម្បី បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ដោយមិន ឲ្យ ឆ្លង ដល់ កម្មករ កម្មការិនី ដែល កំពុង បម្រើ ការងារ ប្រមាណ ជា ៤០០០នាក់ ក្នុង រោងចក្រ សាន់ ស៊ូ នោះឡើយ ហើយ លោក អភិបាលខេត្ត ក៏បាន ថ្លែង អរគុណ ដល់ ក្រុមហ៊ុន សានស៊ូ ដែល បានអនុវត្ត តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល ក្នុង ការ ចូលរួម ប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នៅ កម្ពុជា ព្រមទាំង បាន ជួយ ឧបត្ថម្ភ ជា សម្លៀកបំពាក់ ចំនួន ៥០០០កំប្លេ សម្រាប់ កុមារ ស្ថិត ក្នុង គ្រួសារ ទីទ័ល ជួប ការ លំបាក ផងដែរ ។
ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏ បាន ផ្តាំផ្ញេី ដល់ ក្រុមហ៊ុន ត្រូវ យកចិតទុកដាក់ ក្នុង ការ ត្រួតពិនិត្យ តាម ដាន ចំពោះ សុខភាព បងប្អូន កម្មករ កម្មការិនី ប្រកបដោយ អនាម័យ ទាំង ក្នុង ពេល បម្រើការ ងារ និង ការ ហូបចុក ជា ប្រចាំ បេី មាន បញ្ហា លេី សុខភាព ត្រូវ ប្រញាប់ប្រញាល់ បញ្ជួនគាត់ ទៅ មន្ទីរពេទ្យ ជាបន្ទាន់ ផងដែរ ។

ដោយ ឡែក លោក អគ្គនាយកក្រុមហ៊ុន សាន់ស៊ូ បាន ឲ្យដឹង ថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។ ចំពោះ បញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូល ធ្វើការងា គឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅផងដែរ ៕SRP

Read Previous

អភិបាលខេត្តសៀមរាប បរិច្ចាគប្រាក់បៀវត្ស រយៈពេល៧ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩

Read Next

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ចូលរួមផ្ដល់ប្រាក់បៀវត្សរ៍ ៥០ភាគរយ ចំនួន៧ខែ ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩