ខេត្តសៀមរាប៖ នគរបាលក្រុងសៀមរាប នៅថ្ងៃ ទី០៤ខែមេសាឆ្នាំ២០២០នេះ បានពិនិត្យ និង ធ្វើកិច្ចសន្យា ផ្អាកអាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ។
ការចុះត្រួតពិនិត្យនិងឲ្យផ្អាកនេះដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។
បើតាមនគរបាលថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ ចុះពិនិត្យ និងធ្វើកិច្ចសន្យា ផ្អាក អាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ មួយរយៈសិន រង់ចាំ ស្ថានភាព ជំងឺកូវីដ១៩បានធូរស្រាល ក្នុងគោលបំណង បង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ៕SRP




