ព័ត៌មានទាន់ហេតុការណ៍ :

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:១២ ព្រឹក

លោក អ៊ុន ចាន់ដា ទទួល ថវិកា ឧបត្ថម្ភ ពីមន្ត្រីរាជការ រដ្ឋបាលសាលា ខេត្តកំពង់ចាម ក្នុងការ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម រួមនឹង លោក លោកស្រី អភិបាលរងខេត្ត នៅរសៀលថ្ងៃទី៦ ខខែមេសា ម្ម្សិលមិញ បាន អញ្ជើញ ចូលរួម ទទួលថវិកាចំនួន១៦.០៥០.០០០រៀល ពីមន្ត្រីរាជការនៃសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដេីម្បី រួម គ្នា បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) នៅ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល ផង ដែរ ។

គួរ រំលឹក ផង ដែរថា ដោយ អនុវត្ត តាម បទបញ្ជា របស់ សម្តេច ជោ ហ៊ុន សែន និង ក្រសួង សុខាភិបាល ផង នោះ រដ្ឋបាលខេត្តកំពង់ចាម បាន សម្រេច រៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៤កន្លែងក្នុងក្រុងកំពង់ចាម ក្នុង នោះ រួម មាន ១-មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាល)។ ២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ ក្រុមការងារបានរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។ ៤-អាគាររៀនចំនួន២អគារ មាន ចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារបានរៀបចំសំអាត និងបំពាក់សំភារ:បន្ថែម។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ ដោយទីតាំងធំទូលាយមានខ្យល់ កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ ៕SRP

Read Previous

បន្តិចទៀត សម្តេច ហ៊ុន សែន នឹងអញ្ជើញ ធ្វើ សន្និសីទ សារព័ត៌មានពាក់ព័ន្ធ បច្ចុប្បន្នភាព នៃជំងឺកូវីដ១៩

Read Next

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច បរិច្ចាគ ប្រាក់បៀវត្ស រយៈពេល០៣ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩