ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១២:២០ ព្រឹក

សម្តេចតេជោ៖ សង្គ្រាមកូវីដនេះ គឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ

ភ្នំពេញ៖​ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថាការធ្វើសន្និសីទព័ត៌មាននេះ គឺជាការបញ្ជូនសារយ៉ាងសំខាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលចង់យល់ចង់ដឹងពីវិធានការ និងដំណោះស្រាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ចំពោះការរាតត្បាតជំងឺកូវីឌ-១៩ ក៏ដូចជាការឆ្លើយតបនឹងវិបត្តិដែលកើតមានឡើងពីជំងឺមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ ហើយសម្តេចតេជោចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។

ដើម្បីទប់ទល់នឹងស្ថានការនៃជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រទប់ទល់ជាច្រើនជាបន្តបន្ទាប់។ សម្តេចតេជោក៏បានកោតសរសើរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ។ សម្តេចតេជោក៏បានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ដែលបានខិតខំក្នុងការព្យាបាលអ្នកជំងឺអោយបានជាសះស្បើយជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបញ្ជាក់ថាមិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយ។ សម្តេចតេជោក៏បានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់ និងអរគុណដល់បងប្អូនពលករជាង៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដែលរហូតមកដល់ពេលនេះ យើងមិនទាន់មានបងប្អូនពលករយើងណាម្នាក់ឆ្លងជំងឺកូវីឌ-១៩នៅឡើយទេ។

ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរព្រះគុណចំពោះ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងបណ្តាសប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ ដែលពេលនេះយើងទទួលបានទឹកប្រាក់រហូតទៅដល់ជាង១១ម៉ឺនដុល្លារហើយ។ សម្តេចតេជោ ក៏បានអរគុណដល់បងប្អូនមន្ត្រីរាជការដែលបានបរិច្ចាគប្រាក់ខែមួយចំនួនចូលរួមក្នុងការទប់ទល់នឹងជំងឺកូវីឌ-១៩ ដែលពេលនេះមានអ្នកបរិច្ចាគកាត់ប្រាក់ខែនោះ ចំនួន១,៥៨៦នាក់ហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថាចលនានេះ មិនមែនជាការទាមទានោះទេ គឺជាការបង្ហាញនូវទឹកចិត្តនៃការចូលរួមរបស់បងប្អូនខ្មែរ ដែលចេះជួយគ្នាក្នុងគ្រាលំបាក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះប្រទេស និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលក្នុងនោះដូចជាមាន ចិន, ជប៉ុន ,អាល្លឺម៉ង់ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដែលបានចូលរួមជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅថ្ងៃនេះ សម្តេចតេជោសុំអំពាវនាវសូមអោយបងប្អូនពលរដ្ឋខ្មែរយើងដែលនៅក្រៅប្រទេសសូមបន្តរស់នៅប្រទេសនោះជាបន្តទៀត ដោយត្រូវអនុវត្តតាមបែបបទប្រទេសគេ សូមកុំធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ។ សម្តេចតេជោមិនអនុញ្ញាតិឲ្យបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសចូលមកកម្ពុជាអំឡុងពេលនេះនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់បងប្អូនកងទ័ពមួកខៀវកម្ពុជានៃអង្គការសហប្រជាជាតិ ដែលកំពុងឈរជើងការពារសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសម៉ាលី ស៊ុតដង់ជាដើម ត្រូវមានតាមដានសុខភាព និងត្រូវមានរបាយការជាប្រចាំ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះគឺត្រូវរួមគ្នាប្រយុទ្ធទប់ទល់ការឆ្លងចូលជំងឺកូវីឌ-១៩ពីខាងក្រៅ។
ជាមួយគ្នានោះ យើងត្រូវទប់ស្កាត់ពីអ្នកដែលកើតហើយ មិនអោយឆ្លងទៅអ្នកដែលមិនទាន់កើត តាមរយៈវិធានការដែលយើងអនុវត្តកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាមិនមានការអោយបិទវត្តអារាម និងវិហារសាសនាផ្សេងៗឡើយ តែគ្រាន់តែហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នាតែប៉ុណ្ណោះ ចៀសវាងកុំអោយមានការរីករាលដាលជំងឺនេះដល់សហគមន៍។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយមានការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ទាំងវិស័យរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតាមិនមានការឈប់សម្រាកនោះទេ ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃមកវិញនៅពេលក្រោយ។ ជាមួយគ្នានោះ យើងត្រូវកាត់បន្ថយការធ្វើដំណើរ នៅតំបន់រមនីយដ្ឋាននានា, ទីប្រជុំជន តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោអនុញ្ញាតអាចធ្វើការគោរពសាសនានៃពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើងបានត្រៀមបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ មានទាំងសណ្ឋាគារ និងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។ យើងបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស រួមទាំងអាល់កុលផងដែរ។ បញ្ហាស្បៀងយើងបានត្រៀមអោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម ។ សម្តេចតេជោបានជំរុញអោយប្រជាកសិករត្រូវបង្កើនការដាំដុះដំណាំផ្សេងៗអោយបានច្រើនបន្ថែមទៀតដើម្បីអាចជួយបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងខ្វះខាតនោះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នៅតែបន្តសុំអោយវិស័យឯកជន និងវិស័យឯកជន ត្រូវមានការយោគយល់គ្នាក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីឌ-១៩ តាមរយៈការអនុគ្រោះ ឬការពន្យាប្រាក់ឈ្នួលជួលអគារ ,ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេងជាដើម ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានវិបត្តិនៃជម្ងឺកូវីឌ-១៩នេះ៕SRP

Read Previous

ស្នងការនគរបាល ខេត្តកំពង់ធំ ទទួលអំណោយ មួយចំនួន ពីសប្បុរសជន

Read Next

សមាជិកព្រឹទ្ធសភាភូមិភាគ២ ឧបត្តម្ថថវិកា និង សម្ភារៈ បង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ អាជ្ញាធរខេត្តកំពង់ចាម