ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣១ ល្ងាច

តំណាងអភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ពលរដ្ឋក្រីក្រ នៅមណ្ឌលសុខភាព -មណ្ឌលកុមារកំព្រា

ខេត្តកំពង់ចាម៖ នៅព្រឹកមិញនេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមដំណើរជាមួយលោកស្រី ស្រី គឹមឆយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្លៀកបំពាក់ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅមណ្ឌលសុខភាព និងមណ្ឌលកុមារកំព្រា នៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោកស្រី ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បុគ្គលិកមណ្ឌលសុខភាព និងថ្នាក់ដឹកនាំ ម៉ែដោះ ព្រមទាំង ក្មួយៗជាកុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រា ទាំងអស់ផងដែរ ។

លោកស្រីបញ្ជាក់ថាដោយសារតែបច្ចុប្បន្ននេះ កម្ពុជា ក៏ដូចជា ពិភពលោក កំពុងប្រឈមទៅនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បាននាំយកសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ ក៏ដូចជាសម្លៀកបំពាក់ក្មេង និងមនុស្សចាស់ ផ្ដល់ជូនគ្រួសារ ដែលមានជីវភាពខ្វះខាតក៏ដូចជា មណ្ឌលសុខភាពបន្តចែកជូនប្រជាពលរដ្ឋ ជាពិសេស ស្រ្តីដែលមករកសេវាសម្រាល នៅតាមមណ្ឌលសុខភាព ផងដែរ។ ជាមួយគ្នានោះដោយទឹកចិត្តអាណិតអាសូរ ចំពោះ លោកគ្រូ ម៉ែដោះ ក៏ដូចជា ក្មួយៗកុមារកំព្រា លោកជំទាវផ្ទាល់ក៏បាននាំនូវសម្ភារៈសិក្សា និងរបស់របរលេង សម្រាប់ក្មួយៗ នៅមណ្ឌលកុមារកំព្រា ផងដែរ ។

លោកស្រី ប៉ាង ដានី ក៏បានផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាប្រធានមណ្ឌលសុខភាពសូមចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់ អនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពផងដែរ៕SRP

Read Previous

តុលាការខេត្តសៀមរាប សម្រេច ចេញដីកា ឃុំខ្លួនបុរស ដែលបង្ហោះហ្វេសប៊ុក គំរាមសម្លាប់ថ្នាក់ដឹកនាំ

Read Next

រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រះសង្ឃមន្ត្រី រាជការ និង សប្បុរសជននានាបានផ្តល់ជំនួយដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម