ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៥:០១ ល្ងាច

អាជ្ញាធរ​ខេត្តកំពង់ចាម​ បេីក​កិច្ច​ប្រជុំ​បន្ទាន់​ ​ដេីម្បី​អនុវត្ត​តាម​បទ​បញ្ជា​ របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការដាក់កំហិត​ លើការធ្វើដំណេីរ​ ក្នុងប្រទេស

ខេត្តកំពង់ចាម៖:លោក​​អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ និង​លោក​​ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ នាល្ងាច​ថ្ងៃ​ទី​៩​ ខែមេសា​ឆ្នាំ​២០២០នេះ​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​ ​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រី​ពាក់ព័ន្ធ​ និង​កងកម្លំាង​ប្រដាប់​អាវុធ​​​ ដេីម្បី​អនុវត្ត​តាម​បទ​បញ្ជា​ របស់​រាជរដ្ឋាភិបាល​ ស្តីពី​ការដាក់កំហិត​ លើការធ្វើដំណេីរ​ក្នុងប្រទេស​ ក្នុង​គោលដៅបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩​ ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ បិទ​ការធ្វើ​ដំណើរ​ ឆ្លងកាត់ពីស្រុក​មួយ​ ​ទៅ​ស្រុក​មួយ​ និងការធ្វើដំណើរឆ្លងកាត់​ ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ទៀត​ ដែល​ត្រូវ​អនុវត្ត​​ចាប់​ពី​ម៉ោង​២៤:០០ ថ្ងៃទី៩​ ​ខែមេសា​នេះ​ រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២០ ។
១.ហាមឃាត់ការធ្វើដំណើរ​ នៅផ្ទៃ​ក្នុង​ប្រទេស​ រួមមានការធ្វើដំណើរឆ្លងកាត់ចេញ​ ចូល​រាជធានី​ភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើ​ដំណើរ​ ឆ្លងកាត់ពីស្រុក​មួយ​ទៅ​ស្រុក​មួយ​ និងការធ្វើដំណើរឆ្លងកាត់ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ទៀត​។
២. ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖ ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ ​ទាំងតាមផ្លូវគោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​ដែក​ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រី​រាជការ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ​ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ ដែលម្ចាស់យានយន្ត​ត្រូវ​បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យ​ នូវ​អត្តសញ្ញាណប័ណ្ណ​ការ​ងារ​របស់​ខ្លួន​ រថយន្ត​ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ របស់កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ​ រថយន្តសង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្រ​រដ្ឋ​ និងឯកជន​ រថយន្តពន្លត់​អគ្គីភ័យ​ រថយន្ត​បម្រើ​សេវា​ដឹក​ជញ្ជូន​សំរាម​ ​និង​កាកសំណល់​ ការ​ដឹក​ជញ្ជូន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការ​ងារ​ នៅ​តាម​រោងចក្រ​ សហគ្រាស​ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ ចេញ​ដោយ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ​ ឬមណ្ឌលសុខភាព​ ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវា​សុខភាព​ចាំបាច់​ និងបន្ទាន់​ ដោយកំណត់ចំនួន​មនុស្ស​ មិនឲ្យលេីសពី៤ នាក់ សម្រាប់ករណី​និមួយៗ​ ។
៣. បទបញ្ជានេះមានប្រសិទ្ធភាព​អនុវត្ត​ចាប់​ពី​ម៉ោង​ ២៤:០០ ថ្ងៃទី៩​ខែមេសា​នេះ​រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២០ គ្រប់ក្រសួង-ស្ថាប័ន​ និងអាជ្ញាធរ​ ដែលមានសមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវ​អនុវត្ត​បទ​បញ្ជានេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត និងមានប្រសិទ្ធភាពខ្ពស់​៕ SRP

Read Previous

មន្ត្រីចម្រុះរឹបអូសឈើ លេខ០១ ជាង២០ម៉ែត្រគូប នៅក្រុងសៀមរាប

Read Next

រថយន្តពាក់ស្លាកលេខរដ្ឋ បុកជាមួយគោយន្តកន្ត្រៃ នៅស្រុកស្រីស្នំ បណ្ដាលឲ្យមានអ្នករបួស