ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១:៣៤ ព្រឹក

អភិបាលខេត្តកំពង់ចាមចុះពិនិត្យកម្លាំងប្រចាំគោលដៅក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ បន្ទាប់ ពី បេីក កិច្ច ប្រជុំ បន្ទាន់ ជាមួយ ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង កងកម្លំាង ប្រដាប់ អាវុធ ដេីម្បី អនុវត្ត តាម បទ បញ្ជា របស់ រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេស ក្នុង គោលបំណង បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នា អាធ្រាត ឈាន ចូល ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន ចុះ ពិនិត្យ កងកម្លាំង ប្រចាំ គោលដៅ សំខាន់ៗ ក្នុង ការ អនុវត្ត តាម បទ បញ្ជា របស់ រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេស ដើម្បី បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែល បាន អនុវត្ត ចាប់ ពី ម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង២៤:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ កង កម្លាំង ទាំង អស់ ត្រូវ យកចិតទុកដាក់ ក្នុង ការ អនុវត្តតាម បទ បញ្ជា របស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ឲ្យ បាន ម៉ឺងម៉ាត់ បំផុត និងមានប្រសិទ្ធភាពខ្ពស់ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរថា ការ ចុះពិនិត្យកម្លាំងចេញតាមគោលដៅ នា ឱកាស នោះ ត្រូវ បាន ធ្វើឡើង នៅ តាម បណ្ដា គោលដៅ សំខាន់ៗ មួយ ចំនួន មាន ដូចជា គោលដៅ ផ្លូវព្រែកក្តាម ជាប់ ព្រំប្រទល់ រវាង ខេត្តកំពង់ចាម -ខេត្តកណ្តាល គោលដៅស្ពានទី២៥ ជាប់ព្រំប្រទល់ រវាង ខេត្តកំពង់ចាម – ខេត្តកណ្តាល និង ស្ពាន គីហ្សូណា ជាប់ ព្រំប្រទល់ រវាងខេត្ត កំពង់ចាម -ខេត្ត ត្បូងឃ្មុំ ព្រមទាំង គោលដៅ មួយ ចំនួនផងដែរ ៕SRP

Read Previous

រថយន្តពាក់ស្លាកលេខរដ្ឋ បុកជាមួយគោយន្តកន្ត្រៃ នៅស្រុកស្រីស្នំ បណ្ដាលឲ្យមានអ្នករបួស

Read Next

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំសភា ដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន»