ព័ត៌មានទាន់ហេតុការណ៍ :

លោកស្រីញូង ចរិយា អ៊ុន ចាន់ដា នាំយកអំណោយ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក គរុកោសលភូមិភាគកំពង់ចាម

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ បុគ្គលិក នៅមណ្ឌលសុខភាពមៀន

លោកស្រីម៉ែន សំអន​ ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា​ នៅវត្តអង្គួញដី

លោកប៉ោ វណ្ណនិត អញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជន នៅស្រុកប្រាសាទបាគង

លោកស្រី អភិបាលខេត្តប៉ៃលិន សូមបួងសួងបារមី យាយយ៉ាត ឲ្យជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩

ផ្ទះចំនួន០៣ខ្នង នៅកំពង់ចាម ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

សម្ដេចស ខេង បង្កើតក្រុមការងារ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

អត្ថបទរបស់លោកស្ថាបនិកក្រុមហ៊ុនផាផាយ៉ា ថ្ងៃនេះសរសេរ អំពី«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»

ចលនាយុវជន ក្រុម១៥៧ ស្រុកជីក្រែង ចុះចែក អាកុល ម៉ាស និងសាប៊ូ ជូនពលរដ្ឋមុខផ្សារភូមិអូរ

អភិបាលខេត្ត​កំពង់ចាម​ កោតសរសើរ រដ្ឋបាលស្រុកចំការលេី ដែលបានផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ យ៉ាងល្អប្រសើរ

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:៤៨ ព្រឹក

នៅទីបំផុត ពលរដ្ឋខ្មែរ ជាង៤០នាក់ មកពីក្រៅប្រទេស ស្នាក់នៅ អគារសាលាគរុកោសល្យ ខេត្តសៀមរាប រយៈពេល១៤ថ្ងៃ

Goal Property Service Co.,LTD - GPS

ខេត្តសៀមរាប៖នៅទីបំផុត ពលរដ្ឋខ្មែរជាង៤០នាក់ វិលត្រឡប់ មកពីក្រៅប្រទេស បានមកដល់ អគារសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប ដើម្បីដាក់ខ្លួន ឲ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ។
រដ្ឋបាលខេត្តបានឲ្យដឹងថានៅរសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០២០នេះលោក ទៀ សីហា អភិបាលខេត្តបានដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចុះពិនិត្យមើលស្ថានភាពទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចំនួនជាង៤២នាក់ មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ១៧៖០០នាទី។

ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ។ ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ។
លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នា។
នាឱកាសនោះដែរលោក ទៀ សីហា អភិបាលខេត្តបានជម្រុញដល់មន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ឋ យកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពពួកគាត់ឲ្យបានហ្មត់ចត់ និងមិនត្រូវអនុញ្ញាតឲ្យចេញក្រៅបរិវេណដែលបានហាមនោះទេ បើគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័កប្រចាំការនៅទីនោះ។
ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹង ជម្ងឺកូវិដ១៩ គឺត្រូវ អនុវត្តឲ្យបានជាប្រចាំនូវគ្រប់វិនាទីនៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នោះប្រទេសជាតិយើងឆ្លងផុតពីជម្ងឺកូវិដ ១៩នេះគ្រប់ៗគ្នា៕SRP

Read Previous

បុរសម្នាក់ ចងកសម្លាប់ខ្លួន នៅស្រុកជីក្រែង

Read Next

ពីរនាក់ ស្លាប់ភ្លាមៗ នៅឃុំល្វាក្រាំង ខេត្តសៀមរាប ដោយគ្រោះថ្នាក់ចរាចរណ៍