ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរ នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះ ត្រង់ចំណុចមុខវត្តចន្ទគីរី ស្ថិតនៅភូមិគោកកណ្ដាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ ដោយភាគ្គីទាំងពីរបើកបរបញ្ច្រាស់ទិសគ្នា រវាងម៉ូតូនិងគោយន្តកន្ត្រៃ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា
ម៉ូតូម៉ាកហុងដាសេរី២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AH:៦៩៨១។
ករណីនេះបណ្ដាលឱ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងរងរបួស របួសធ្ងន់មួយនាក់(បាក់ជើងខាងឆ្វេង)។
ជនរងគ្រោះទី០១ឈ្មោះសិក ណេត ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិស្រែ
សមុទ្រ ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប(របួសធ្ងន់)បញ្ជូនទៅមណ្ឌលសុខភាពល្វាក្រាំង។
ទី០២ឈ្មោះ សឿយ សាល ភេទប្រុស អាយុ១៧ឆ្នាំ ភូមិស្រែសមុទ្រ ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ស្លាប់)។
ទី០៣ឈ្មោះ ទីង តូឡូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប (ស្លាប់)។
ចំណែកភាគ្គីម្ខាងទៀតអ្នកបើកគោយន្តកន្ត្រៃឈ្មោះ ឡាយ និមល ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើត ភូមិបល្ល័ង្គ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប(គ្មានរបួស)។
ក្រោយកើតហេតុសមត្ថកិច្ចនាំយកម៉ូតូនិងគោយន្តកន្ត្រៃទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ល្វាក្រាំង ដើម្បីបន្តនីតិវិធី។ដោយឡែកសាកសពជនរងគ្រោះ គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ទោះយ៉ាងណាជុំវិញករណីនេះ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ៕SRP



