ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:២៩ ព្រឹក

ភរិយា អភិបាលខេត្តសៀមរាប នាំយកអំណោយ មនុស្សធម៌ ជូនដល់អង្គការដំណឹងល្អទាំង៤

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកមិញនេះអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អង្គការដំណឹងល្អទាំង៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានកុមារកំព្រាចំនួន២៩នាក់ នៅក្នុងអង្គការនេះ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។

ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ១០ អាវយឺត៣៥ ក្រមា៣៥ អង្ករ១២០គីឡូក្រាម មី១២កេស ត្រីខ៥យួរ និងថវិកាមួយចំនួន។

នាឱកាសថ្ងៃត្រង់នេះ លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា ក៏បានចូលរួមពិសាបាយថ្ងៃត្រង់ជាមួយប្អូនៗ ដែលលោកជំទាវបានរៀបចំសម្រាប់ប្អូនៗនូវ បាយសាច់ជ្រូក ពងទា ម្នាក់១ប្រអប់ ផងដែរ៕SRP

Read Previous

កូនភ្លោះប្រុស០៣នាក់ នៅខេត្តសៀមរាប បានទទួល អំណោយ របស់ សម្តេចតេជោ ហ៊ុន សែន និងភរិយា

Read Next

គណៈកម្មការ​ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម​ ទទួល​ជំនួយ អង្ករ១០តោន ពី​ក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស