ខេត្តសៀមរាប៖បុរសម្នាក់ បានបើកម៉ូតូបុករថយន្តបណ្ដាលឲ្យរងរបួស។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១២ខែមេសាឆ្នាំ២០២០វេលាម៉ោង ១៧និង០០នាទី លើផ្លូវជាតិលេខ ៦ត្រង់ចំណុចរង្វង់មូលស្រុកក្រឡាញ់ ស្ថិតនៅ ភូមិកំពង់ថ្កូវ០២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សេចក្ដីរាយការណ៍បានឲ្យដឹងថាជនរងគ្រោះឈ្មោះ វ៉ាន វាត់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្នាយ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ(បាក់ជើងខាងឆ្វេង)
បើកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១Z.១៥៦៤ ក្នុងទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តម៉ាក តូយ៉ូតា កាម៉ារី (ឆ្លាម) ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប២A.៧៥២៨បើកបរដោយឈ្មោះហេ សុគន្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងទិសដៅពីត្បូងទៅជើង។ ករណីនេះខូចខាត់ម៉ូតូស្រាលចំនួន០១គ្រឿងនិងរថយន្តស្រាល០១ គ្រឿងផងដែរ។
បើតាមសមត្ថកិច្ចមូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន។ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅន្ទីរពេទ្យស្រុកក្រឡាញ់។
ចំណែកវត្ថុតាងទាំងពីរកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕SRP



